អបអរសាទរ! ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ សម្ពោធសាខាទី៣០ នៅភ្នំពេញថ្មី ប្រម៉ូសិនពិសេសបំផុត ដោយទំនិញមួយចំនួនលក់ត្រឹមតែ30$ប៉ុណ្ណោះ ថែមទាំងមានការបញ្ចុះតម្លៃចាប់ពី៣០%ដល់៤០%ថែមទៀតផង

ព័ត៌មានថ្មីៗ

អបអរសាទរ នៅក្នុងឱកាសបើកសម្ពោធសាខាទី៣០ នៅសាខាភ្នំពេញថ្មី របស់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនបានប្រកាសផ្ដល់ការប្រម៉ូសិនពិសេសបំផុតដោយសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងរបស់ប្រើប្រាស់នៅក្នុងផ្ទះបាយមួយចំនួនលក់ក្នុងតម្លៃត្រឹមតែ30$ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ឱ្យដឹងពីក្រុមហ៊ុន ប្រម៉ូសិននេះ ក៏មានបញ្ចុះតម្លៃរហូតដល់៣០% រហូតដល់៤០% លើសម្ភារៈប្រើប្រាស់ទាំងអស់ផងដែរ ។ អ្វីកាន់តែពិសេស ប្រសិនបើអតិថិជនចំណាយទឹកប្រាក់អស់ ៣០០០ដុល្លារ នឹងទទួលបានការបន្ថែមជូន ចានម៉ាកAKIRA មួយផងដែរ ដែលការផ្ដល់ជូននេះ គឺសម្រាប់តែ៣០នាក់ដំបូងតែប៉ុណ្ណោះ។

សូមគូសបញ្ជាក់ថា ការផ្ដល់ជូននេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ រហូតដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបជូនថា ពិធីបើកសម្ពោធសាខាថ្មី សាខាទី៣០របស់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ នឹងធ្វើឡើងនៅទល់មុខច្រកចូលរថយន្ដផ្សារទំនើបAEON សែនសុខ (AEON2) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 098 935 905/ 099 935 905/ 066 935 905៕