« Gyu-Kaku (ខ្យូ កាគូ)៖ បទពិសោធន៍សាច់អាំងជប៉ុនពិតៗ លំដាប់ពិភពលោក ដែលមានជាង 800 សាខា»

ព័ត៌មានថ្មីៗ

បើនិយាយដល់សាច់អាំងបែបជប៉ុន គឺមិនគួររំលង Gyu-Kaku (ខ្យូ កាគូ) ព្រោះជាប្រេនលេខមួយ លំដាប់ពិភពលោក មានជាង 800 សាខា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីឆ្នាំ 1996 នៅទីក្រុងតូក្យូ។​ សម្រាប់កម្ពុជា Gyu-Kaku (ខ្យូ កាគូ)  បានបង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ 2016 លើកំណាត់ផ្លូវ 370​ ជាប់នឹងផ្សារទំនើប ជីប ម៉ុង ន រ លេន បឹងកេងកង ហើយបានបោះពួយយ៉ាងលឿនត្រឹមតែមួយប៉ព្រិចភ្នែក ក្នុងការពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់មកទល់ពេលបច្ចុប្បន្ន រួមមាន Gyu-Kaku TK (ខ្យូ កាគូ ទួលគោក)  , AEON 1 & AEON 3 (ខ្យូ កាគូ អ៊ីអន១ និង៣)  ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើមចមដែលជម្រុញឲ្យ Gyu-Kaku ​(ខ្យូ កាគូ)   កម្ពុជារីកចម្រើនឆាប់រហ័សបែបនេះ ដោយសារតែ ការរក្សានូវស្តង់ដាគុណភាពដើមបែបជប៉ុន100%  រាប់បញ្ចូលចាប់តាំងពីសេវាកម្ម ការដេគ័រ ការតុបតែងហាង បរិយាកាស គុណភាពសាច់ រសជាតិទឹកជ្រលក់ រហូតដល់ របៀបរបបនៃការញុំាសាច់អាំងបែបជប៉ុន។

អ្វីដែលជាចំណុចពិសេស និងគួរឱ្យចាប់អារម្មណ៍បំផុតរបស់ភោជនីយដ្ឋាន ខ្យូ កាគូ (Gyu-Kaku )នោះគឺការប្តេជ្ញា ផ្តល់ជូននូវសាច់ និងបន្លែស្រស់ៗបំផុត រួមមាន សាច់គោ សាច់ជ្រូក សាច់ចៀម  បង្គា និងបន្លែគ្រប់ប្រភេទ។ ភាពស្រស់ថ្មីនៃគ្រឿងផ្សំ គឺជាបេះដូងនៃការពង្រឹងទំនុកចិត្តជូនអតិថិជន កត្តានេះហើយដែលធ្វើឱ្យ ខ្យូ កាគូ Gyu-Kaku ទទួលបានពានរង្វាន់ផ្នែកសិល្បៈធ្វើម្ហូបBBQ នៅក្នុងឆ្នាំ ២០០៧។

ឧទាហរណ៍ជាក់ស្តែងដែលធ្វើឱ្យ ខ្យូ កាគូ (Gyu-Kaku) មានប្រៀបជាងភោជនីយដ្ឋានសាច់អាំងជប៉ុនដទៃទៀត គឺសាច់គោ Black អង់ហ្គើស៍(Black Angus) ដ៏ទន់ផ្អែម និងមានឱជារស ផ្តល់ជូននូវបទពិសោធន៍នៃការញ៉ាំអាហារដ៏ជក់ចិត្ត និងជក់មាត់បំផុត។

លើសពីនេះ សាច់គោ  វ៉ាហ្គូ (Wagyu) និង ហារ៉ាមី (Harami) ដែលមានគុណភាពខ្ពស់ និងលក់ដាច់ខ្លាំងបំផុតប្រចាំហាង ខ្យូ កាគូ (Gyu-Kaku) ដែលអ្នកទាំងអស់គ្នាមិនគួររំលងក្នុងការភ្លក់រសជាតិនោះឡើយ។

ដូចដែលលោកអ្នកបានឃើញផ្ទាល់ភ្នែកស្រាប់ ភោជនីយដ្ឋាននេះត្រូវបានរៀបចំ និងតុបតែងឡើងយ៉ាងប្រណិត ប្រកបដោយបរិយាកាសបែបជប៉ុនពិតៗ ដើម្បីផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ទទួលទានអាហារជប៉ុនដ៏ពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។ នៅចំកណ្តាលតុនីមួយៗក្នុងភោជនីយដ្ឋាន Gyu-Kaku មានបំពាក់នូវចង្ក្រានអាំងធ្យូងអនាម័យលេខមួយ ដែលគ្មានផ្សែង មិនប៉ះពាល់ដល់សុខភាព អាចបំភាយក្លិនយ៉ាងឈ្ងុយឆ្ងាញ់ ជាមួយអង្គុយលក្ខណៈឯកជន ធ្វើឲ្យអតិថិជនគ្រប់រូបឱ្យក្លាយជាចុងភៅជំនាញសម្រាប់រាត្រីដ៏ពិសេសរបស់ខ្លួន។

សម្រាប់បងប្អូន ដែលចង់ភ្លក្សរសជាតិសាច់អាំងបែបជប៉ុនពិតៗ ល្បីតាំងពីឆ្នាំ ១៩៩៦ អាចអញ្ជើញមកកាន់ Gyu-Kaku ​(ខ្យូ កាគូ)  បែបជប៉ុន នៅសាខា បឹងកេងកង, ទួលគោក, Aeon 1 ឬក៏ Aeon 3បាន (អ៊ីអន១ ឫក៏ អ៊ីអន៣ ក៏បាន)  !

មានគ្នាចាប់ពី 2នាក់ឡើងទៅ អាចបើកបន្ទប់ VIP ញុំាសាច់អាំងបែបជប៉ុនជុំគ្នា ជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិបងប្អូន និង ក្រុមគ្រួសារ ក្រោមបរិយាកាសដ៏សែនរ៉ូមមែនទិច។

ចាំអង្កាលទៀត! ចំណេញលើចំណេញ ឈ្ងុតអាហារថ្ងៃត្រង់ចំណាយត្រឹមតែ 10$ ឡើងទៅក្នុងម្នាក់ រីឯពេលល្ងាចកាន់តែអែមចំណាយត្រឹមតែ29$ អាចញុំាសាច់គោអាំងជប៉ុន ជុំគ្នា 2-3 នាក់ ហើយកាន់តែពិសេសបើចំណាយចាប់ពី  50$ ឡើងទៅ នឹងទទួលបាន ប័ណ្ណសាច់ប្រាក់តម្លៃ 25$ ត្រឡប់វិញភ្លាមៗ។ 

សម្រាប់ព័ត៌មានលម្អិតអាចឆាតចូលផេក Gyu-Kaku Japanese BBQ Cambodia ​(ខ្យូ កាគូ ជែប៉ានីស ​ប៊ីប៊ីឃ្យូ ខាំបូឌា ) ឬក៏ទាក់ទងមកកាន់ទូរសព្ទលេខ 076-2222-925 / 076-2222-955 / 095 888 246 /085 222 083