សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ តាំងបង្ហាញសិល្បៈកូរ៉េ ជាមួយវិចិត្រករ​កូរ៉េ លោកស្រី Euna Kwon ស្ថាបនិក Studioeka

ព័ត៌មានថ្មីៗ

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញការតាំងពិព័រណ៍សិល្បៈកូរ៉េ មួយដោយវិចិត្រករកូរ៉េដ៏ល្បីល្បាញ និងជាស្ថាបនិក StudioEka គឺលោកស្រី Euna Kwon។ ការតាំងពិព័រណ៍នេះក្រោមប្រធានបទ “ការអភ័យទោស ការផ្សះផ្សា និងការឯកភាព” ជាមួយនិងប្រារព្ធខួបលើកទីមួយរបស់ វិចិត្រករកូរ៉េ និងឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្នរបស់មនុស្សដោយបង្ហាញពីសារនៃឯកភាព ការព្យាបាល និងការតភ្ជាប់វប្បធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមអញ្ជើញលោកអ្នកចូលរួមពិធីបើកសម្ពោធជាផ្លូវការ ដែលនឹងមានការសម្តែងពិសេសរបស់កុមារសាលាអន្តរជាតិកូរ៉េ នៅថ្ងៃច័ន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦។​​ សំបុត្រ៖ ២៥ដុល្លារ++ ក្នុងម្នាក់ (រួមបញ្ចូលភេសជ្ជៈ និងអាហារសម្រន់ រយៈពេលពីរម៉ោង)។ ម៉ោង ៦:០០ល្ងាច – ៨:០០យប់។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ហៃយ៉ាត់ ចំពោះសហគមន៍ ថវិការទទួលបានពីការតាំងពិព័រណ៍នេះនឹងត្រូវបរិច្ចាគទៅ សាលាអន្តរជាតិកូរ៉េនៃរាជធានីភ្នំពេញ។ ស្នាដៃរបស់លោកស្រី Euna Kwon ត្រូវបានបង្កើតឡើងដោយការធ្វើដំណើរ និងបទពិសោធន៍ទូទាំងពិភពលោករបស់លោកស្រី​នឹងនៅក្នុងប្រទេសកម្ពុជា ដោយស្វែងយល់ពីចំណុចប្រសព្វនៃប្រពៃណី អត្តសញ្ញាណ និងភាពទំនើប។ វានឹងបង្ហាញពីសិល្បៈសហសម័យកូរ៉េដ៏សម្បូរបែប ដែលរួមបញ្ចូលការបញ្ចេញមតិទាំងអស់។

ការតាំងពិព័រណ៍នេះនឹងដំណើរការចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្រាប់សាធារណជនទស្សនាដោយសេរី។

កក់ឥឡូវនេះ សំបុត្រមានកំណត់!
ទូរស័ព្ទដៃ/តេឡេក្រាម៖ +855 97 350 1234