ភ្នំពេញ — មន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់សេវាវេជ្ជសាស្ត្រកម្រិតខ្ពស់ តាមរយៈការប្រើប្រាស់ឧបករណ៍ទំនើបចុងក្រោយ សម្រាប់ការវះកាត់ខួរក្បាល គឺម៉ាស៊ីន Microscope ដែលជួយឱ្យក្រុមវេជ្ជបណ្ឌិតអាចមើលឃើញរចនាសម្ព័ន្ធលម្អិត និងតំបន់ស្មុគស្មាញក្នុងខួរក្បាលបានកាន់តែច្បាស់។

ជាមួយកម្រិតពង្រីកខ្ពស់ និងប្រព័ន្ធបំភ្លឺច្បាស់លាស់ ឧបករណ៍នេះអាចជួយឱ្យវេជ្ជបណ្ឌិតកំណត់តំបន់ព្យាបាលបានយ៉ាងល្អប្រសើរ និងអនុវត្តការវះកាត់ដោយភាពម៉ត់ចត់ជាងមុន។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ អាចគាំទ្រដល់ការព្យាបាលករណីស្មុគស្មាញជាច្រើនដូចជា៖
• ជំងឺដាច់សរសៃឈាមខួរក្បាល
• ការហូរឈាមក្នុងខួរក្បាល
• ដុំសាច់ខួរក្បាល
• បញ្ហាសរសៃឈាមខួរក្បាល
• និងជំងឺប្រព័ន្ធប្រសាទផ្សេងៗ។
ការព្យាបាល និងវិធីសាស្ត្រវះកាត់ទាំងនេះ ត្រូវបានកំណត់ដោយក្រុមវេជ្ជបណ្ឌិតឯកទេស ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺម្នាក់ៗ។
គួរបញ្ជាលក់ផងដែរថា — អរៀនដា នៅតែបន្តប្តេជ្ញាលើកកម្ពស់គុណភាពសេវាសុខាភិបាល និងផ្តល់ជម្រើសព្យាបាលទំនើបសម្រាប់ប្រជាជនកម្ពុជា ដើម្បីទទួលបានការថែទាំប្រកបដោយវិជ្ជាជីវៈ ដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស។
សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖
សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ







