ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ ប្រកាសជាផ្លូវការនូវផលិតផលថ្មីត្រីខ YUMMI COOK ផលិតពីត្រីសាឌីនសុទ្ធ ១០០% សាច់ត្រីណែនល្អ ផ្អែមឆ្ងាញ់ ទឹកប៉េងប៉ោះខាប់ខ្ទិះ កំពុងលក់លេីទីផ្សារនៃប្រទេសកម្ពុជា ដែលមានការចូលរួមពីសំណាក់អ្នកឧកញ៉ា លាង ម៉េង, លោកជំទាវ តែ សុវណ្ណី លោកស្រី លី សុខចេង រួមជាមួយនឹងក្រុមការងារជាន់ខ្ពស់ និងអ្នកលក់នៃក្រុមហ៊ុន ជីប ម៉ុង។

ជីប ម៉ុង ដែលមានសហគ្រិនជាខ្មែរ មានលទ្ធភាពបង្កេីតក្រុមហ៊ុនបញ្ចេញផលិតផល បំពេញតម្រូវការអតិថិជន។ ជាពិសេស ចក្ខុវិស័យរបស់ ក្រុមហ៊ុនយក្ស ជីប ម៉ុង ក្នុងការបោះទុនបង្កេីតរោងចក្រទឹកដោះគោ កាហ្វេ តែ និងត្រីខកំប៉ុង ព្រោះខ្ញុំជឿថាផលិតផលចេញពីក្រុមហ៊ុន ជីប ម៉ុង ត្រូវតែផលិតផលល្អ មានគុណភាព និងសុវត្ថិភាព ស្តង់ដារអនាម័យល្អ។

ត្រីខកំប៉ុង YUMMI COOK ដែលផលិតពីត្រីសាឌីនសុទ្ធ ១០០% សាច់ត្រីណែនល្អ ផ្អែមឆ្ងាញ់ ទឹកប៉េងប៉ោះខាប់ខ្ទិះ។ គ្រាន់តែបើគម្រប់ភ្លាមញ៉ាំបានភ្លាមតែម្តង ឬក៏បងប្អូនអាចយកទៅច្នៃ ធ្វើអាហារតាមចំណង់ចំណូលចិត្ត របស់បងប្អូនបានតាមតម្រូវការ។ ចំពោះត្រីខកំប៉ុងធំមែនទែនចំណុះ 240g ក្នុង1កេស មាន24កំប៉ុង តម្លៃវិញសមរម្យមែនទែន។
គ្រប់ជំហាននៃការផលិត ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ បានយកចិត្តទុកដាក់ខ្ពស់មែនទែន គឺត្រីខកំប៉ុងYUMMI COOK ផលិតឡើងស្របតាមស្តង់ដា ISO 9001:2015 ឆ្លងកាត់ប្រព័ន្ធគ្រប់គ្រងគុណភាពអន្តជាតិ ធានាបាននូវផលិតផលគុណភាពខ្ពស់។
គួររំលឹកដែរថា ការដាក់លក់ជាផ្លូវនូវផលិតផលថ្មី «ត្រីខកំប៉ុង YUMMI COOK» ប្រៀបដូចជាការបោះជំហានមួយថ្មីទៀត របស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបន្តផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផល ដែលមានគុណភាពខ្ពស់ សុវត្ថិភាព ស្របតាមការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍផលិតផលផ្នែកចំណីអាហារជាពិសេស លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ មិនមែនទើបតែចេញផលិតផលថ្មីលើកនេះទេ ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ មានម៉ាកផលិតផលជាច្រើនដូចជា៖ Ora Cambodia, Phka Chhouk Milk, Healthy Plus, Veggie Plus and YUMMI COOK។
ត្រីខកំប៉ុង YUMMI COOK រសជាតិឆ្ងាញ់ ជាជម្រើសដ៏ងាយស្រួល!
YUMMI COOK ជាផលិតផលរបស់ ជីប ម៉ុង!







