បុរី មេគង្គ លែន យកចិត្តទុកដាក់ចំពោះការរៀបចំប្រព័ន្ធរំដោះទឹកដែលមានប្រព័ន្ធលូធំ និងមានភាពរឹងមាំ គឺជាការផ្តោតសំខាន់លើគុណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីជាចម្បង

ព័ត៌មានថ្មីៗ

(ភ្នំពេញ)៖ ក្រៅពីការរចនា និងការសាងសង់គេហដ្ឋានឱ្យមានភាពស្រស់ស្អាត រឹងមាំ និងមានផាសុកភាព ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោង ក៏ជាកត្តាសំខាន់មួយដែលម្ចាស់គេហដ្ឋានគួរយកចិត្តទុកដាក់ ជាពិសេសទៅលើប្រព័ន្ធរំដោះទឹកនៅក្នុងរដូវវស្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី មេគង្គ លែន បានបង្ហាញពីការយកចិត្តទុកដាក់លើការរៀបចំប្រព័ន្ធលូក្នុងគម្រោង «មេគង្គ ស៊ីធី» ដោយអនុវត្តទៅតាមស្ដង់ដារបច្ចេកទេស និងត្រួតពិនិត្យគុណភាពនៅតាមដំណាក់កាលនៃការសាងសង់ ដើម្បីជួយឱ្យការរំដោះទឹកប្រព្រឹត្តទៅបានល្អ និងការគាំទ្រដល់ការរស់នៅប្រកបដោយផាសុកភាពរបស់ម្ចាស់គេហដ្ឋាន។

តាមការបញ្ជាក់ពីក្រុមវិស្វករ ប្រព័ន្ធមេកានិច អគ្គិសនី និងប្រព័ន្ធទឹក (MEP) របស់បុរី លូបេតុងដែលកំពុងប្រើប្រាស់មានមុខកាត់ ១០០សង់ទីម៉ែត្រ និងត្រូវបានរៀបចំទៅតាមបទដ្ឋានបច្ចេកទេស។ បុរី មេគង្គ លែន ក៏បានជ្រើសរើសប្រើប្រាស់លូដែលមានទំហំធំ ដើម្បីជួយសម្រួលដល់លំហូរ និងការរំដោះទឹក ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បន្ថែមពីនេះ គឺការប្រើប្រាស់ លូ Precast ដែលមានសាច់បេតុងក្រាស់ និងគ្រោងឆ្អឹងរឹងមាំ អាចទ្រទម្ងន់បានយ៉ាងល្អ។ មុននឹងដំឡើង ក្រុមការងារក៏បានយកចិត្តទុកដាក់លើការរៀបចំផ្ទៃបាត និងការត្រួតពិនិត្យគុណភាពលូឱ្យបានច្បាស់លាស់ផងដែរ ដើម្បីធានាបាននូវគុណភាព។

បុរី មេគង្គ លែន បានឱ្យដឹងថា ការយកចិត្តទុកដាក់របស់ក្រុមហ៊ុនមិនបានផ្តោតតែលើសំណង់គេហដ្ឋាននោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងការរៀបចំ គ្រឹះ ផ្លូវ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត ដោយផ្អែកលើបទដ្ឋានបច្ចេកទេសសំណង់ ដើម្បីផ្តល់នូវភាពរឹងមាំ និងគុណភាពសម្រាប់ការរស់នៅក្នុងរយៈពេលវែង។

សម្រាប់ព័ត៌មានបន្ថែម និងការអញ្ជើញទស្សនាផ្ទះគំរូដោយផ្ទាល់ អាចទំនាក់ទំនង បុរី មេគង្គ លែន តាមរយៈលេខទូរស័ព្ទ 061 955 999។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland  

ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29