រយៈពេលមួយសប្ដាហ៍ អ្នកមានដាច់គេលើលោកសំងំកើបលុយជាង ១០ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីបារាំង Bernard Arnault បានសំងំកើបលុយប្រហែល ១២ពាន់លានដុល្លារ បើធៀបនឹង​សប្ដាហ៍កន្លងទៅ ខណៈមេធំ Tesla លោក Elon Musk ក៏មិនចាញ់គ្នាប៉ុន្មាន ពោលទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីអាមេរិក​កើនជាង ៧ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ បញ្ជីឈ្មោះអ្នកមានដាច់គេលើលោកទាំង ១០ រូប ក៏មិនខុសគ្នាកាលពីសប្ដាហ៍មុន​ឡើយ ដ្បិត​មិនមានវត្តមានបុគ្គលថ្មីទេ គ្រាន់តែ​លំដាប់លេខរៀងមានការ​ប្រែប្រួលបន្តិចបន្តួច។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូបគិតត្រឹមថ្ងៃទី ២៥ មីនា ២០២៣ ផ្អែកតាមរបាយការណ៍ចុះផ្សាយដោយ​ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១៨,២ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៩១,៤ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២១,២ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១២,២ពាន់​លាន​ដុល្លារ

5.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,៩ពាន់​លាន​ដុល្លារ

6.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤ពាន់​លាន​ដុល្លារ

7.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩១,១ពាន់​លាន​ដុល្លារ

9.Laryy Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៩០,៨ពាន់​លាន​ដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៨,៨ពាន់លានដុល្លារ៕