មកស្គាល់ទីក្រុង ៥ មានមហាសេដ្ឋីរស់នៅច្រើនបំផុត ខណៈចិនម៉ៅផ្ដាច់ Top 3

អន្តរជាតិ

យោងតាមរបាយការណ៍ពី Hurun Global Rich List បានបង្ហាញថា ចិនជាប្រទេសមាន​មហាសេដ្ឋី​រស់នៅច្រើនបំផុត បើទោះជាឆ្នាំទៅពួកគេ​បានបាត់បង់​មហាសេដ្ឋីប្រមាណ ១៦៤ នាក់​ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​ជា​ប្រទេស​ប្រមូលផ្ដុំ​មហាសេដ្ឋី ដូច្នេះ​ទីក្រុង​ធំៗមួយចំនួន​របស់ចិន​ក៏ជា​ផ្ទះសម្បែង​របស់​ស្ដេចត្រាញ់​ទាំងនោះ​ផងដែរ តួយ៉ាង Hurun ក៏បាន​រាយការណ៍បន្ថែមថា មាន​ទីក្រុងធំៗ ៣ របស់​ចិន​ដែល​ជាប់​ជា​ទីក្រុង​មាន​មហាសេដ្ឋី​រស់នៅច្រើន​បំផុត​លើ​លោក។

តទៅនេះគឺជាបញ្ជីឈ្មោះ​ទីក្រុង ៥ ដែលមាន​មហាសេដ្ឋី​រស់នៅច្រើនបំផុត​លើ​លោក គិត​ត្រឹមឆ្នាំ ២០២២ យោងតាមការចុះផ្សាយពី Hurun៖

៥/ទីក្រុងឡុងដ៍

ew

មិនចម្លែកទេដែល​ទីក្រុង​ត្រូវបានគេចាត់ទុកជា មជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំ​តំបន់អឺរ៉ុប មាន​មហាសេដ្ឋី​រស់នៅទីនោះ ១០១​នាក់ ខណៈអ្នកមានដាច់គេប្រចាំទីក្រុងគឺ Jim Ratcliffe ស្ថាបនិក INEOS ដែលមានទ្រព្យសម្បត្តិ ១៥,៣ពាន់លានដុល្លារ។

៤/ទីក្រុងញូវយ៉ក

មានមហាសេដ្ឋីរស់នៅប្រមាណ ១១០នាក់ ខណៈអ្នកមានដាច់គេប្រចាំទីក្រុងគឺ Michael Bloomberg មេធំក្រុមហ៊ុន Bloomberg LP និងជាមហាសេដ្ឋីមានបំផុតលើលោកលេខរៀងទី ០៧។

៣/ទីក្រុងសិនជិន

មានមហាសេដ្ឋីរស់នៅប្រមាណ ១១៣នាក់ ខណៈអ្នកមានដាច់គេប្រចាំទីក្រុងគឺ Ma Huateng ដែលមានទ្រព្យសម្បត្តិប្រមាណ ៤០ពាន់លានដុល្លារ។

២/ទីក្រុងសៀងហៃ

មានមហាសេដ្ឋីរស់នៅប្រមាណ ១២១នាក់ ហើយក្រៅពីជាប់ជាទីក្រុងមានមហាសេដ្ឋីរស់នៅ​ច្រើនបំផុតទី២ សៀងហៃក៏ជាទីក្រុងមានបំផុតប្រចាំប្រទេសចិនផងដែរ។

១/ទីក្រុងប៉េកាំង

មានមហាសេដ្ឋីរស់នៅប្រមាណ ១៤៤នាក់ និងជាប់ជាទីក្រុងមានមហាសេដ្ឋីរស់នៅច្រើនបំផុត ២ឆ្នាំផ្ទួនៗមកហើយ៕