ហាត់ការនៅ Facebook ៥ឆ្នាំ ទម្រាំ Shou Zi Chew ក្លាយជា CEO ក្រុមហ៊ុន TikTok

អន្តរជាតិ

លោក Shou Zi Chew ថ្មីៗនេះ ត្រូវបានគេស្គាល់ថាជាបុគ្គល ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត បន្ទាប់ពីគាត់បានលេចវត្តមាននៅចំពោះមុខសភារបស់សហរដ្ឋមអាមេរិក ដើម្បីនិយាយការពារ TikTok ក្នុងការប្រឆាំងជាមួយនឹងការចោទប្រកាន់ អំពីបញ្ហាអសន្តិសុខ និងចារកម្ម នៅលើទឹកដីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ សហរដ្ឋអាមេរិក បានធ្វើការអំពាវនាវឱ្យមានការហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធី TikTok ក្នុងរយ:ប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែមានការព្រួយបារម្ភអំពីកម្មវិធីបណ្តាញសង្គម ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅទីក្រុប៉េកាំង ប្រទេសចិន ជុំវិញការ​បង្ក​ហានិភ័យដល់សន្តិសុខជាតិ ។

គួរឱ្យដឹងថា លោក Shou Zi Chew បានដឹកនាំក្រុមហ៊ុន TikTok ចាប់តាំងពីឆ្នាំ ២០២១ មកម្លេះ មុនពេលវាបានក្លាយជាកម្មវិធីបណ្តាញសង្គម ដែលត្រូវបានទាញយកមកប្រើប្រាស់ច្រើនជាងគេបំផុតរបស់ពិភពលោក កាលពីឆ្នាំមុន ជាមួយនឹងចំនួនទាញយកសរុប ៦៧២ លានដង ខណ:កម្មវិធីនេះ ក៏មានអ្នកប្រើប្រាស់ច្រើនជាង ១៥០ លាននាក់ នៅក្នុងសហរដ្ឋអាមេរិកផងដែរ ។

លោក Chew បានកើតនៅក្នុងប្រទេសសិង្ហបុរី ក្នុងឆ្នាំ ១៩៨៣។ លោកបានចូលរៀន នៅវិទ្យាល័យឥស្សរជនមួយ មុនពេលបន្តការសិក្សានៅសាកលវិទ្យាល័យ College London ដែលជាកន្លែងគាត់ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ។

ក្រោយមកទៀត លោក Chew បានសម្រេចចិត្តទៅបន្តការសិក្សា នៅក្នុងចក្រភពអង់គ្លេស រហូតដល់គាត់អាចទទួលបាន MBA ពីសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០១០ ហើយបានក្លាយជាបុគ្គលិកហាត់ការម្នាក់ នៅក្នុងក្រុមហ៊ុនចាប់ផ្តើមថ្មី Facebook អស់រយ:ពេល ៥ ឆ្នាំ។

បន្ទាប់មក លោក Chew បានចូលរួមជាមួយក្រុមហ៊ុនបណ្តាក់ទុក DST Global ហើយដោយសារតែមានភាពស្ទាត់ជំនាញទៅលើភាសាចិន គាត់ត្រូវបានផ្តល់ទំនុកចិត្ត ឱ្យក្លាយជាផ្នែកធំមួយនៃក្រុមហ៊ុន ដើម្បីផ្តោតទៅលើដៃគូប្រទេសចិន។ នេះបើតាមការចុះផ្សាយពី Wall Street Journal ។

ក្រៅពីនោះ លោក Chew ក៏ធ្លាប់បានធ្វើការនៅក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ផងដែរ ដោយកាន់តំណែងជា CFO និងតួនាទីផ្សេងទៀត មុនពេលសម្រេចចិត្ត ងាកមកចូលរួមជាមួយ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ៕