លោក ត្រាំ ព្រមានកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយអេស្ប៉ាញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៨ កក្កដា បានប្រកាសថាលោកបានណែនាំឲ្យលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ ឲ្យកាត់ផ្តាច់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងចំពេលមានជម្លោះដ៏ក្តៅគគុករវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ាឌ្រីដ ពាក់ព័ន្ធនឹងការចំណាយលើវិស័យការពារជាតិ និងការបដិសេធរបស់អេស្ប៉ាញក្នុងការគាំទ្រសហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

យ៉ាងណាមិញ លោក ត្រាំ បាននិយាយនៅពេលមកដល់កិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីថា ៖”យើងលែងចង់ធ្វើជំនួញជាមួយអេស្ប៉ាញទៀតហើយ”។ ទន្ទឹមនឹងនេះ លោកក៏បានហៅទីក្រុងម៉ាឌ្រីដថាជាដៃគូដ៏អាក្រក់បំផុត នៅក្នុង NATO ផងដែរ។

រំឮកផងដែរថា កាលពីខែមីនា ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសអេស្ប៉ាញរួចម្តងហើយ នៅពេលដែលប្រទេសនេះបានបដិសេធមិនអនុញ្ញាតឱ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួនដើម្បីវាយប្រហារលើអ៊ីរ៉ង់។

គួរជម្រាបជូនផងដែរថា លោក ត្រាំ បានបង្ហាញម្តងហើយម្តងទៀតនូវការមិនពេញចិត្តរបស់លោកជាមួយប្រទេសអេស្ប៉ាញ ដោយសារប្រទេសនេះមិនទាន់យល់ព្រមលើគោលដៅថ្មីរបស់ NATO ក្នុងការចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ៕​