ទ្រព្យសម្បត្តិកំពូលអ្នកមានលើលោកទាំង ៤រូប បន្តកើនឡើងឥតឈប់ឈរ

អន្តរជាតិ

មហាសេដ្ឋីមានបំផុតលើលោកទាំង ៤រូប ដូចជា មហាសេដ្ឋីបារាំង Bernard Arnault មេធំ Tesla លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានបន្តកើបលុយជារៀងរាល់សប្ដាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា បើធៀបទៅនឹងសប្ដាហ៍មុន ទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុន LVMH កើនឡើងប្រហែលជាង ២ពាន់លានដុល្លារ ខណៈ CEO ក្រុមហ៊ុន Tesla កើនលុយជាង ៤ពាន់លានដុល្លារ និងមេធំរបស់ក្រុមហ៊ុន Facebook ក៏កើបប្រាក់ចំណូលបានជាង ២ពាន់លានដុល្លារដូចគ្នា។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្អែកតាមរបាយការណ៍ពីសារព័ត៌មាន Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២០,៩ពាន់លានដុល្លារ

2.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៥,២ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,១ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៦៦,៦ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៩,៤ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៣,៣ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៤ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១៨,៨ពាន់លានដុល្លារ

9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៧,៩ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៣,១ពាន់លានដុល្លារ៕