អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះបញ្ជាការអាម៉េរិកតម្លៃ ២៧០លានដុល្លារ

អន្តរជាតិ

យន្តហោះបញ្ជាការពិសេសលើអាកាសរបស់អាម៉េរិកដែលមានឈ្មោះថា E-3 Sentry ត្រូវបានយោធាអ៊ីរ៉ង់បាញ់ទម្លាក់ និងបណ្តាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុង នៅមូលដ្ឋានទ័ពអាកាសអារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃទី២៩ ខែមីនានេះថា បុគ្គលិកយោធាអាម៉េរិក ១២ នាក់បានរងរបួស ដែលពីរនាក់រងរបួសធ្ងន់ធ្ងរ ក្នុងការវាយប្រហារមិនធ្លាប់មានរបស់អ៊ីរ៉ង់នេះក៏បានបណ្តាលឲ្យមានយ៉ាងហោចណាស់យន្តហោះចាក់ប្រេងរបស់សហរដ្ឋអាម៉េរិកពីរគ្រឿងក៏ត្រូវបានខូចខាតផងដែរ។

យន្តហោះ E-3 Sentry ដែលគេស្គាល់ជាទូទៅថា AWACS (Airborne Warning and Control System) គឺជា «ភ្នែកនៅលើមេឃ»ដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាម៉េរិក និងអង្គការ NATO។ E-3 Sentry គឺយន្តហោះបញ្ជាការដែលមានប្រព័ន្ធរ៉ាដាដ៏ធំ (Rotating Radar Dome) ដែលមានអង្កត់ផ្ចិត ៩.១ ម៉ែត្រ នៅពីលើតួខ្លួនយន្តហោះ សមត្ថភាពរ៉ាដា អាចតាមដានគោលដៅនៅលើអាកាស និងលើផ្ទៃទឹកក្នុងចម្ងាយជាង ៤០០ គីឡូម៉ែត្រ វាអាចបែងចែករវាងយន្តហោះសត្រូវ និងយន្តហោះសម្ព័ន្ធមិត្តបានយ៉ាងច្បាស់ វាក៏ដើរតួជា «ប៉មបញ្ជាចរាចរណ៍អាកាសចល័ត» ដោយអាចបញ្ជាយន្តហោះចម្បាំងផ្សេងទៀតឱ្យចូលវាយប្រហារគោលដៅ។ វាបានបើកប្រតិបត្តិការដំបូងនៅឆ្នាំ ១៩៧២ យន្តហោះនេះធ្លាប់ប្រើប្រាស់ក្នុងសង្គ្រាមដូចជានៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ជាដើម វាក៏ត្រូវបានប្រើប្រាស់ដើម្បីការពារដែនអាកាសសហរដ្ឋអាម៉េរិក បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ២០០១ ផងដែរ៕