អ្នកមានដាច់គេលើលោក ២៥នាក់ របូតលុយអស់ ២០០ពាន់លានដុល្លារកាលពីឆ្នាំទៅ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ២៥នាក់ បានធ្លាក់ចុះសរុបប្រមាណ ២០០ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ ខណៈ Jeff Bezos ទទួលរងការខាតបង់ខ្លាំងជាងគេ។ នេះបើតាមការចុះផ្សាយ​ពី CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក Forbes ក៏បានរាយការណ៍បន្ថែមថា ទាំងទំហំទ្រព្យសម្បត្តិ និងចំនួនមហាសេដ្ឋី​មាន​ការធ្លាក់ចុះ ដោយក្នុងនោះបុគ្គល ២៥៤នាក់បានរបូតងារ​ជា​មហាសេដ្ឋីកាលពីឆ្នាំទៅ ស្របពេលបច្ចុប្បន្ន​មាន​មហាសេដ្ឋីសរុប ២ ៦៤០នាក់។

គិតត្រឹមឆ្នាំ ២០២២ ស្ថាបនិក Amazon ទទួលថ្មបាក់ខ្លាំងជាងគេ ពោលទ្រព្យសម្បត្តិរបស់លោក​បាន​របូត​អស់​ប្រហែល ៥៧ពាន់លានដុល្លារ ដោយសារ​តម្លៃហ៊ុន Amazon ធ្លាក់ចុះដល់ទៅ ៣៨% គិតត្រឹមថ្ងៃទី ១០ មីនា។

ដោយឡែក មេធំ Tesla លោក Elon Musk ក៏ខាតបង់មិនស្ទើរដូចគ្នា ដោយបានរបូតលុយ​ពី​ហោប៉ៅ​ប្រមាណ ៣៩ពាន់លានដុល្លារ និងបាត់បង់តំណែងជា​មហាសេដ្ឋីមាន​បំផុត​លើ​លោក​ថែមទៀត៕