លេចវត្តមានបុគ្គលថ្មី ក្នុងបញ្ជីមហាសេដ្ឋីស្រីមានបំផុតលើលោក

អន្តរជាតិ

កន្លងមក បញ្ជីឈ្មោះមហាសេដ្ឋីស្រីមានបំផុតលើលោក មិនសូវជាមានការប្រែប្រួលប៉ុន្មានឡើយ ពោលអ្នកមានដាច់គេក្នុងបញ្ជីទាំង ១០រូប សុទ្ធតែមុខដដែលៗ ខណៈតំណែងវិញក៏ផ្លាស់ប្ដូរតិច​តួចបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣នេះវិញ គេសង្កេតឃើញថា មានវត្តមាន​មហាសេដ្ឋី​ថ្មីម្នាក់​ ក្នុងបញ្ជីមហាសេដ្ឋីស្រីមានបំផុត​លើ​លោក​ទាំង ១០រូប ដែលនោះគឺ​លោកស្រី Rafaela Aponte-Diamant ជាភរិយាអ្នកជំនួញកំពូលអ៊ីតាលី Gianluigi Aponte រកស៊ីធំ​លើ​វិស័យដឹកជញ្ជូន។

ខាងក្រោម​នេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​ស្រី​មានបំផុត​ទាំង ១០រូប គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ ដោយផ្អែកតាមរបាយការណ៍ពី Forbes៖

១/ Franciose Bettencourt Meyers មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៩២,៩ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន L’Oreal

២/ Alice Walton មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៦០,៧ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Walmart

៣/ Julia Koch មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៥៩ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Koch Industries

៤/ Jacqueline Mars មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣៨,៣ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Mars Incorporated

៥/ Miriam Adelson មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣៥,៦ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន​កាស៊ីណូ

៦/ Rafaela Aponte-Diamant មានទ្រព្យសម្បត្តិប្រមាណ ៣១,៣ពាន់លានដុល្លារ ខណៈប្រភព​ចំណូលគឺ វិស័យដឹកជញ្ជូន

៧/ Mackenzie Scott មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៧,៥ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Amazon

៨/ Gina Rinehart មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៧,២ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Hancock Prospecting

៩/ Susanne Klatten មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៤,៧ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន BMW និង Altana AG

១០/ Iris Fontbona មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៣,៨ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Antofagasta PLC៕