មេធំ LVMH បន្តឈរតំណែងកំពូលតារាងមហាសេដ្ឋីមានបំផុតលើលោក ខណ:មានស្រ្តីតែម្នាក់ជាប់ Top ១០

អន្តរជាតិ

ដូចសព្វមួយដង បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង ១០រូបនៅលើលោក ហាក់មិនមានអ្វីខុសប្លែកពីសប្តាហ៍មុនៗឡើយ ដោយអ្នកមានដាច់គេ នៅតែគ្រងតំណែងដោយប្រធានក្រុមហ៊ុន LVMH លោក Bernard Arnault ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ សម្រាប់សប្តាហ៍នេះវិញ ទស្សនាវដ្តី Forbes បានធ្វើការរៀបរៀងបញ្ជីឈ្មោះអ្នកមានទ្រព្យសម្បត្តិច្រើនដាច់គេនៅលើលោក ដោយក្នុងនោះគេសង្កេតឃើញថា ចៅស្រីស្ថានិកក្រុមហ៊ុន L’Oreal ក៏បានបន្តជាប់ក្នុងបញ្ជីឈ្មោះផងដែរ និងជាស្រ្តីតែម្នាក់គត់ ក្នុងចំណោមមហាសេដ្ឋីមានបំផុតទាំង ១០ រូប ។

ដោយឡែកខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង ១០រូប ដោយផ្អែកតាមរបាយការណ៍ពី Forbes គិតត្រឹមថ្ងៃសៅរ៍ ទី ៦ ខែឧសភា ឆ្នាំ ២០២៣ នេះ ៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣៧,៥ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៨,២ពាន់​លាន​ដុល្លារ

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៨,៧ពាន់​លាន​ដុល្លារ

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២១ពាន់​លាន​ដុល្លារ

5..Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៤,១ពាន់​លាន​ដុល្លារ

6.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១២,៨ពាន់​លាន​ដុល្លារ

7.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៤ពាន់​លាន​ដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៥,៦ពាន់​លាន​ដុល្លារ

9.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ

10.Francoise Bettencourt Meyers ចៅស្រីស្ថាបនិក L’Oréal មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៣,២ពាន់លានដុល្លារ