ប្រទះឃើញយន្តហោះផ្ទាល់ខ្លួន Elon Musk ចុះចតនៅប្រលានយន្តហោះក្រុងប៉េកាំង

អន្តរជាតិ

យន្តហោះផ្ទាល់ខ្លួនរបស់មហាសេដ្ឋី Elon Musk បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង។ នេះបើតាម​ការចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកគេហទំព័រប្រមូលផ្តុំការហោះហើរ ADS-B Exchange បានបង្ហាញថា យន្តហោះផ្ទាល់ខ្លួនប្រភេទ Gulfstream G650ER សេរីឆ្នាំ ២០១៥ បានហោះចេញពីទីក្រុង Alaska នាព្រឹកថ្ងៃអង្គារ មុនពេលឆ្លងកាត់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

សូមជម្រាបដែរថា មេធំ Tesla មានគម្រោងចូលណាត់ជួបជាមួយរដ្ឋមន្ត្រី​ចិន​ជាន់ខ្ពស់ជាច្រើនរូប ហើយលោកក៏នឹង​ទៅ​ទស្សនា​រោងចក្រ​ផលិតរថយន្តអគ្គិសនីធំបំផុត​របស់ Tesla នៅទីក្រុងសៀងហៃ​ផងដែរ ខណៈដំណើរទស្សនកិច្ចទៅចិន​មួយជើងនេះ គឺជា​លើកដំបូងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ៕