ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី កើនជាង ៩០ពាន់លានដុល្លារ ត្រឹម ៥ ខែដំបូង

អន្តរជាតិ

យោងតាមទិន្នន័យដែលទទួលបានពីរដ្ឋបាលគយរបស់ប្រទេសចិន បានបង្ហាញឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន មានចំនួនទឹកប្រាក់សរុបជាង ៩៣,៨ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៣ នេះ ពោលគឺបានកើនឡើង ៤០,៧% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យផ្លូវការ ដែលបានចេញផ្សាយការពីថ្ងៃពុធកន្លងទៅ ក៏បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញរបស់ចិន ទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើងដល់ ៤២,៩៦ពាន់លានដុល្លារ ចាប់តាំងពីខែមករា ឆ្នាំ ២០២៣ មក ដែលជាការកើនឡើង ៧៥,៦% ធៀបទៅនឹងឆ្នាំ ២០២២។

គួរឱ្យដឹងថាទំហំពាណិជ្ជកម្មសរុប និងការនាំចេញសរុប បានមើលឃើញពីការកើនឡើងខ្លាំងបំផុត រវាងប្រទេសទាំងពីរ ចាប់តាំងពីកើតមានសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនមក ដោយរុស្ស៊ី បានប្រែក្លាយជាដៃគូពាណិជ្ជកម្ម ដែលមានភាពរីកលូតលាស់លឿនបផុត សម្រាប់ចិន បើធៀបនឹងបណ្តាប្រទេសលើពិភពលោកផ្សេងទៀត ។

យ៉ាងណាមិញទន្ទឹមនឹងការកើនឡើងនេះ ប៉ុន្តែពាណិជ្ជកម្មរបស់ចិន ជាមួយនឹងបណ្តាប្រទេស ឬតំបន់ផ្សេងទៀត ភាគច្រើនបានមើលឃើញពីការធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មជាមួយ តៃវ៉ាន់ កូរ៉េខាងត្បូង នូវែលហ្សេឡង់ និងសហរដ្ឋអាមេរិក ដែលមានការថយចុះខ្លាំងបំផុត ។

ជម្រាបជូនផងដែរថា កាលពីខែមុន នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានបង្ហាញពីក្តីរំពឹងទុកខ្ពស់ថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងប្រទេសចិន អាចនឹងបន្តកើនឡើងដល់ ២០០ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ នេះ ៕