ប្រហែសមិនបាន មហាសេដ្ឋីបារាំងរំកិលកាន់តែកៀកតំណែងអ្នកមានដាច់គេលើលោកវិញ

អន្តរជាតិ

កាលពីសប្ដាហ៍មុន មេធំក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បានដណ្ដើមងារជា​អ្នកមានដាច់​គេលើលោកវិញ ក្រោយខកខានអស់ជាច្រើនខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលងបានតែមួយសប្ដាហ៍ប៉ុណ្ណោះ មហាសេដ្ឋីបារាំង Bernard Arnault ក៏​កំពុង​តែសំងំ​កើបលុយ ខណៈ​តំណែងកំពូល​មួយនេះ ក៏នៅមិនឆ្ងាយប៉ុន្មានពីកណ្ដាប់ដៃរបស់​ប្រធានក្រុមហ៊ុន LVMH ឡើយ ពោលគម្លាតទ្រព្យសម្បត្តិរវាង Elon Musk និង Bernard ខុសគ្នាតែជាង ៣ពាន់លានដុល្លារ​ប៉ុណ្ណោះ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ មិថុនានេះ​ ទ្រព្យសម្បត្តិ​របស់​ស្ដេចត្រាញ់បារាំង​មាន​ប្រមាណ ២៣៣,៤ពាន់លានដុល្លារ ខណៈ​មហាសេដ្ឋី​អាមេរិក​មាន ២៣៦,៩ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី​មានបំផុតលើលោក​ទាំង ១០រូប ផ្អែកតាម​របាយការណ៍​ពី Forbes គិតត្រឹមថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៦,៩ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៣,៤ពាន់លាន ដុល្លារ

3.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៦,២ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៨,២ពាន់លានដុល្លារ

5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,២ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៨ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៤,៩ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០៤,៤ពាន់លានដុល្លារ

9.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ១០១,៤ពាន់លានដុល្លារ

10.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ៩៩,៧ពាន់លានដុល្លារ៕