ស្ថាបនិក Facebook លេចមុខក្នុងបញ្ជីអ្នកមានដាច់គេ ជាមួយទ្រព្យសម្បត្តិច្រើនជាង ១០០ពាន់លានដុល្លារ

អន្តរជាតិ

កាលពីសប្ដាហ៍មុន ស្ថាបនិកក្រុមហ៊ុន Meta Platforms បានរំលេចមុខ​ក្នុងបញ្ជីមហាសេដ្ឋី​មាន​បំផុត​លើលោក​ទាំង ១០ រូប ក្រោយ​បាត់វត្តមានអស់រយៈពេលប្រហែល ១ឆ្នាំកន្លះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់សប្ដាហ៍នេះផងដែរ មហាសេដ្ឋីអាមេរិក Mark Zuckerberg នៅតែបង្ហាញវត្តមាន​ក្នុងបញ្ជី​នេះដដែល ហើយថែមទាំងបាន​រំកិលលេខរៀងខ្ពស់ជាងមុន​មួយលេខថែមទៀត ពោល​គិតត្រឹមថ្ងៃទី ២៤ មិថុនា ​មេធំ Facebook ស្ថិតនៅលេខរៀងទី ០៩ ជាមួយទ្រព្យសម្បត្តិច្រើនជាង ១០០ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៤,៣ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៤,២ពាន់លាន ដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥២ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៨,៦ពាន់លានដុល្លារ

5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៣ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១២,៣ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៤ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០២,៦ពាន់លានដុល្លារ

9. Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០២,៤ពាន់លានដុល្លារ

10.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ៩៩,៨ពាន់លានដុល្លារ៕