Elon Musk នឹងចូលហ្វឹកហាត់ក្បាច់គុន បើសិនមានការរៀបចំសង្វៀនប្រកួត

អន្តរជាតិ

កាលពីថ្ងៃសៅរ៍កន្លងទៅ មហាសេដ្ឋីអាមេរិក Elon Musk បាន​និយាយថា លោកនឹងចូលហ្វឹក​ហាត់ក្បាច់គុនវិញ បើសិនជា​មានការរៀបចំសង្វៀនប្រកួតរវាង​លោក និង​ស្ថាបនិកក្រុមហ៊ុន Meta។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ម្ចាស់ក្រុមហ៊ុន Twitter បាន​បង្ហោះសារ​ថា លោក​ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតក្នុងទ្រុង​នៅ​ទីក្រុង Last Vegas ជាមួយនឹង​មេធំ Facebook គឺ​មហាសេដ្ឋី Mark Zuckerberg។

“​ខ្ញុំមិនទាន់បាន​ចាប់ផ្ដើម​ហ្វឹកហាត់ទេ តែបើសិនជា​វា​ (សង្វៀនប្រកួត) អាចកើតឡើងមែន ខ្ញុំនឹង​ចូលហ្វឹកហាត់ភ្លាម”។ នេះបើតាមសម្ដី​របស់​ប្រធានក្រុមហ៊ុន Tesla បាន​និយាយ។

គួរជម្រាបដែរថា ការប្រកួតលើសង្វៀន​រវាង​មហាសេដ្ឋីអាមេរិកទាំង ២ អាចកើតឡើងបាន បន្ទាប់ពី​លោក Dana White ប្រធានអង្គការសិល្បៈក្បាច់គុនចម្រុះសកល UFC បានតេ​ទូរស័ព្ទ​ទៅបុគ្គលទាំង ២ និងបានបញ្ជាក់ថា ពួកគេ​សុទ្ធតែបង្ហាញ​ជំហរ​ច្បាស់លាស់ជុំវិញ​បញ្ហាមួយនេះ ហើយ​លោក​​ក៏មិនខ្លាច​ក្នុង​ការ​រៀបចំសង្វៀន​ប្រកួត​ឲ្យពួកគេ​ដូចគ្នា៕