ក្នុងចំណោមមហាសេដ្ឋីមានបំផុតលើលោកទាំង១០ មាន ៧រូបកើនទ្រព្យសម្បត្តិ

អន្តរជាតិ

បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប​ប្រចាំសប្ដាហ៍នេះ គឺមិនមានភាពខុសគ្នា​កាលពីសប្ដាហ៍មុនឡើយ តែអ្វីដែលខុសគ្នាគឺទំហំទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា មហាសេដ្ឋី Elon Musk នៅតែជា​អ្នកមាន​បំផុតលើលោក ខណៈគម្លាតទ្រព្យសម្បត្តិរបស់លោក និង​មហាសេដ្ឋីបារាំង Bernard Arnault ខុសគ្នាប្រហែល ៦ពាន់លានដុល្លារប៉ុណ្ណោះ។

ខាងក្រោមគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ០១ កក្កដា ២០២៣ ផ្អែកតាមការចុះផ្សាយពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៧,៧ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣១,៤ពាន់លាន ដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៣ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,២ពាន់លានដុល្លារ

5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៩,៣ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៤,១ពាន់លានដុល្លារ

7.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០៤ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០២,២ពាន់លានដុល្លារ

9. Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០១,៨ពាន់លានដុល្លារ

10.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ១០១,៤ពាន់លានដុល្លារ៕