ស្ថាបនិក Facebook បង្អួតខ្សែក្រវ៉ាត់ខៀវ សម្រាប់ការហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ

អន្តរជាតិ

មហាសេដ្ឋីអាមេរិក Mark Zuckerberg កំពុងវក់វីជាមួយនឹង​ការហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ស្របពេល​ចចាមអារ៉ាមជុំវិញការវាយគ្នាក្នុងទ្រុងរវាងលោក និងប្រធានក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk នៅមិនទាន់សាបរលាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Dailymail បានបង្ហាញថា ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Facebook ទើបនឹងទទួលបាន​ខ្សែក្រវាត់ខៀវ បន្ទាប់ពីហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ដល់កម្រិតខ្ពស់​ជាងមុន។

ជាមួយគ្នានោះ មហាសេដ្ឋីអាមេរិករូបនេះក៏បានសរសេរសារបង្ហោះលើបណ្ដាញសង្គម Instagram អបអរសាទរគ្រូបង្វឹករបស់លោក ដែលទើបទទួលបាន​ខ្សែក្រវាត់ខ្មៅ ៥ដាន់ ខណៈ​លោក​ក៏​បាន​ថ្លែងអំណរគុណ ដល់​ក្រុមកីឡាករដែលលើកទឹកចិត្ត និងជួយបង្ហាត់បង្រៀន​លោក​រហូតទទួលបាន​ខ្សែក្រវ៉ាត់ខៀវផងដែរ។

សូមជម្រាបដែរថា ខ្សែក្រវាត់​នៃប្រភេទក្បាច់គុន​ជីជីតស៊ូ​ត្រូវបានបែងចែក​តាម​ឋានៈ​ពីតូច ទៅធំ ពោល​មាន ខ្សែក្រវាត់ស ខៀវ ស្វាយ ត្នោត ខ្មៅ ក្រហមលាយខ្មៅ និងខ្សែក្រវាត់ក្រហម ជាខ្សែក្រវាត់ខ្ពស់បំផុត៕