Nissan ប្រកាសលក់រថយន្តអគ្គិសនីរបស់ខ្លួន បានជាង ១ លានគ្រឿង ទូទាំង​សកលលោក​

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Nissan បានប្រកាសថាខ្លួន លក់រថយន្តអគ្គិសនីបានច្រើនជាង ១ លានគ្រឿង នៅទូទាំងពិភពលោក គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាគច្រើននៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Nissan ត្រូវបានលក់នៅតំបន់អឺរ៉ុប មានចំនួន ៣២០ ០០០ គ្រឿង បន្ទាប់មកនៅក្នុងប្រទេសចិន និងជប៉ុន មានចំនួន ២៣០ ០០០ គ្រឿង , អាមេរិកខាងជើង ២១០ ០០០ គ្រឿង និងតំបន់ផ្សេងៗទៀត មានចំនួន ១០​ ០០០ គ្រឿង។

គួរឱ្យដឹងផងដែរថា ចាប់តាំងពីដាក់ឱ្យដំណើរការរថយន្តអគ្គិសនីដំបូងរបស់ខ្លួន កាលពីក្នុងខែធ្នូ ឆ្នាំ ២០១០ មក ក្រុមហ៊ុន Nissan បានលក់រថយន្តអគ្គិសនីម៉ូដែល LEAF ច្រើនជាង ៦៥០ ០០០ គ្រឿង នៅទូទាំងពិភពលោក ហើយកាលពីឆ្នាំមុន ក្រុមហ៊ុននេះ ក៏បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែល Sakura ដែលជារថយន្ត EV ខ្នាតតូចដំបូងរបស់ខ្លួន នៅទីផ្សារជប៉ុន ផងដែរ ។

ជម្រាបជូនផងដែរថា ដោយស្ថិតនៅក្រោមចក្ខុវិស័យរយៈពេលវែង Nissan គ្រោងនឹងបញ្ចេញរថយន្ត EV ចំនួន ១៩ ម៉ូដែលផ្សេងទៀត នៅឆ្នាំសារពើពន្ធ ២០៣០ ខាងមុខ ដើម្បីបំពេញតម្រូវការដ៏សម្បូរបែប សម្រាប់អតិថិជនជុំវិញពិភពលោក ៕