មេក្រុមទាហានស៊ីឈ្នួល Wagner បាត់បង់ជីវិត ដោយសារការធ្លាក់យន្តហោះ

អន្តរជាតិ

លោក Yevgeny Prigozhin មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត ដោយសារការធ្លាក់យន្តហោះផ្ទាល់ខ្លួននៅភាគខាងជើង នៃទីក្រុងមូស្គូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera បានបង្ហាញថា បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការ​ស៊ើបអង្កេត ជុំវិញមូលហេតុបណ្ដាលឲ្យមានការធ្លាក់យន្តហោះមួយនេះ។

គួររំលឹកដែរថា ឧបទ្ទវហេតុ​មួយនេះកើតឡើង ក្រោយមេក្រុមទាហានស៊ីឈ្នួលងើបបះបោរ ជាមួយរដ្ឋាភិបាលរុស្ស៊ី កាលពី ២ខែមុន ពោលកាលពីថ្ងៃទី២៣ ខែមិថុនា ប៉ុន្តែ​ធ្វើបានត្រឹមរយៈពេលខ្លី ក៏ប្រកាសទម្លាក់អាវុធចុះវិញ។

ជម្រាបបន្ថែមថា ខណៈពិភពលោកកំពុងវែកញែក ពីការបាត់បង់ជីវិតរបស់មេក្រុម​ទាហានស៊ីឈ្នួលម្នាក់នេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅមិនទាន់​មានមតិជុំវិញ​ហេតុការណ៍មួយនេះនៅឡើយទេ៕