បុគ្គលស្និទ្ធស្នាលជាមួយស្ថាបនិក Amazon ត្រូវបានតែងតាំងជា CEO ថ្មីនៃក្រុមហ៊ុន Blue Origin

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងថា លោក Dave Limp ដែលបានប្រកាសលាលែងតំណែងពីបុគ្គលិកជាន់ខ្ពស់នៅ Amazon នឹងត្រូវមកបន្តតំណែង​ជា​ CEO នៃក្រុមហ៊ុន Blue Origin ពីលោក Bob Smith។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Dave Limp

អតីតបុគ្គលិក Amazon ម្នាក់នេះ នឹងត្រូវចូលកាន់តំណែងថ្មីនាថ្ងៃទី០៤ ខែធ្នូ ខណៈលោក Smith នឹងត្រូវអស់តួនាទីនៅថ្ងៃទី០២ ខែមករា ដោយសារត្រូវរង់ចាំការផ្ទេរតំណែង CEO របស់ក្រុមហ៊ុន។

លោក Bob Smith

គួររំលឹកដែរថា លោក Limp គឺធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos អំឡុងពេលមហាសេដ្ឋីអាមេរិករូបនេះ នៅកាន់តំណែងជា CEO ប្រចាំក្រុមហ៊ុន ខណៈអនាគតមេធំថ្មីរបស់ Blue Origin មានបទពិសោធន៍ក្រាស់ក្រែលជាមួយ Amazon បន្ទាប់ពីធ្វើការនៅទីនោះរយៈពេល ១៣ឆ្នាំ។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Blue Origin បានប្រាប់ទៅកាន់សារព័ត៌មាន CNBC ថា លោក Limp គឺជាអ្នកច្នៃប្រឌិតខ្ពស់ ដោយគិតពីអ្វីដែលអតិថិជនចង់បានជាចំបង ខណៈលោក​ក៏មានបទពិសោធន៍ជោគជាំ នៅក្នុងវិស័យបច្ចេកវិទ្យា និងការដឹកនាំក្រុមហ៊ុនធំៗផងដែរ៕