កូនប្រុសមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប ចាំទទួលស្រីស្អាត Lisa សមាជិកក្រុម BlackPink នៅប្រលានយន្តហោះ

អន្តរជាតិ

កាលពីថ្ងៃទី២៦ ខែកញ្ញា សមាជិកក្រុមចម្រៀង BlackPink គឺកញ្ញា Lisa បានធ្វើដំណើរទៅដល់​ប្រទេសបារាំង ដោយគេសង្កេតឃើញថា អ្នកដែលមកទទួលនាង គឺអង្គរក្សរបស់លោក Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា Frédéric ត្រូវបានគេប្រទះឃើញ អង្គុយចាំ Lisa នៅក្នុងឡាន អំឡុងពេលអង្គរក្សរបស់គេទៅទទួល​ស្រីស្អាតម្នាក់នេះ។

កន្លងមក Lisa និងកូនប្រុសមហាសេដ្ឋីបារាំង តែងតែត្រូវបានប្រទះឃើញនៅជាមួយគ្នាជា​ញឹកញាប់ ពោលកាលពីខែមុន អ្នកទាំង២ ត្រូវបានគេឃើញនៅប្រលានយន្តហោះនៃទីក្រុង California នៅកន្លែងរង់ចាំ VIP មួយ។

គួររំលឹកដែរថា កញ្ញា Lisa ធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីត្រៀមខ្លួនសម្ដែងនៅមហោស្រព Crazy Horse នាសប្ដាហ៍នេះ ជាមួយនឹងក្រុម BlackPink។

ជម្រាបបន្ថែមថា Frédéric Arnault បច្ចុប្បន្នកំពុងកាន់តួនាទីជា CEO នៃក្រុមហ៊ុនផលិតនាឡិកាប្រណីត Tag Heuer៕