ស្ថាបនិកក្រុមហ៊ុន Microsoft ខ្ទាតតំណែងដល់លេខរៀងទី០៩ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក

អន្តរជាតិ

គិតត្រឹមថ្ងៃទី០៧ ខែតុលានេះ បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក​មានការប្រែប្រួលខ្លះៗ ពោល​ស្ថាបនិកក្រុមហ៊ុន Microsoft បានរបូតតំណែងស្ទើរផុតបញ្ជីឈ្មោះកំពូលអ្នកមានលើលោកទាំង ១០រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា មហាសេដ្ឋីអាមេរិក Bill Gates របូតតំណែងដល់លេខរៀងទី០៩ ក្នុងបញ្ជីឈ្មោះអ្នកមានដាច់គេ បើទោះជាទ្រព្យសម្បត្តិរបស់លោកកើនឡើងប្រហែល ១ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក គិតត្រឹមថ្ងៃទី០៧ ខែតុលា ផ្អែកតាមទិន្នន័យពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៩,៩ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩០ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០,៨ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤០,៧ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៥,៧ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៥,៥ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១១,៨ពាន់លានដុល្លារ

8.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១០,៩ពាន់លានដុល្លារ

9.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៩ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ៩៩,៨ពាន់លានដុល្លារ៕