ស្ថាបនិកក្រុមហ៊ុន Meta ផ្ដួលមហាសេដ្ឋី Bill Gates ក្លាយជាមហាសេដ្ឋីមានបំផុតទី០៦ លើលោក

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Meta Platforms មហាសេដ្ឋី Mark Zuckerberg បានក្លាយជាមហាសេដ្ឋី​មានបំផុតលើលោកទី០៦ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកមានច្រើនជាងស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានរាយការណ៍ថា គម្លាតទ្រព្យសម្បត្តិរវាង​មហាសេដ្ឋីអាមេរិកទាំង២ គឺខុសគ្នាតែ ១,១ពាន់លានដុល្លារប៉ុណ្ណោះ ដោយលោក Mark មានទ្រព្យសម្បត្តិ ១១៦,៥ពាន់លានដុល្លារ ខណៈមហាសេដ្ឋី Bill Gates មាន ១១៥,៤ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប ផ្អែកតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៧,១ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨២,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៦,២ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,១ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១៦,៦ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៥,៤ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១១,៨ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១០,៧ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៧,៣ពាន់លានដុល្លារ៕