Foxconn គ្រោងចាក់លុយវិនិយោគ ១,៥ពាន់លានដុល្លារបន្ថែម ក្នុងរោងចក្រនៅឥណ្ឌា 

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ Foxconn កាលពីពេលថ្មីៗនេះ ត្រូវបានរាយការណ៍មកថា នឹងបោះទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១,៥ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃផែនការពង្រីករោងចក្ររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Foxconn បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសឥណ្ឌា ដោយធ្វើការវិនិយោគទៅលើរោងចក្រផលិតរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសក្នុងតំបន់អាស៊ីមួយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Foxconn បាននិយាយកាលពីខែកញ្ញាកន្លងទៅថា ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple មួយនេះ មានបំណងបង្កើនកម្លាំងពលកម្ម និងការវិនិយោគរបស់ខ្លួនទ្វេដង ក្នុងប្រទេសឥណ្ឌានៅឆ្នាំក្រោយ។

ទន្ទឹមនឹងនេះប្រធានក្រុមហ៊ុនលោកLiu Young-way  ក៏បាននិយាយនៅក្នុងរបាយការណ៍សង្ខេបអំពីប្រាក់ចំណូល នៅក្នុងខែសីហាកន្លងទៅថា លោកបានមើលឃើញពីសក្តានុពលជាច្រើន នៅក្នុងប្រទេសឥណ្ឌា ដោយបន្ថែមទៀតថា ការវិនិយោគជាច្រើនពាន់លានដុល្លារកន្លងមកនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ៕