ហ្វីលីពីនពិចារណាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងសេដ្ឋកិច្ច 

អន្តរជាតិ

ប្រធានសភាកំពូលលោក Martin Romualdez បាននិយាយនៅថ្ងៃចន្ទថា សមាជិកសភាហ្វីលីពីនកំពុងពិចារណាលើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេស ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើកម្មសិទ្ធិសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសភាហ្វីលីពីនរូបនេះ បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា៖ យើងចង់ដកបទប្បញ្ញត្តិ ដែលរឹតត្បិតចំពោះសេដ្ឋកិច្ច។ 

លោកបាននិយាយបន្ថែមទៀតដែរថា មេដឹកនាំសភាកំពូលនៃគណបក្សនយោបាយរបស់ប្រទេស កំពុងជួបប្រជុំគ្នានៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីបញ្ហានីតិវិធី ដែលបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៧ របស់ប្រទេសហ្វីលីពីន។ ម្យ៉ាងវិញទៀត វិសោធនកម្មនេះ នឹងអនុញ្ញាតឱ្យសមាជិកសភា ធ្វើនិយតកម្មវិស័យសេដ្ឋកិច្ច សម្រាប់វិនិយោគិនបរទេសផងដែរ។ 

យ៉ាងណាមិញ សភាធុរកិច្ចបរទេសបាននឹងកំពុងជំរុញឱ្យសភាដកដែនកំណត់បច្ចុប្បន្ន ចំពោះការវិនិយោគបរទេស រួមទាំងច្បាប់ ៦០-៤០ ដែលកំណត់កម្មសិទ្ធបរទេសនៃក្រុមហ៊ុនក្នុងស្រុកត្រឹម ៤០% ៕