មហាសេដ្ឋីមានបំផុតលើលោកទី០៤ របូតលុយជិត ១១ពាន់លានដុល្លារ

អន្តរជាតិ

គិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ ស្ថាបនិកក្រុមហ៊ុន Oracle មហាសេដ្ឋីមានបំផុតលើលោកទី០៤ លោក Larry Ellison ទទួលបានការខាតបង់ច្រើនសន្ធឹក បើសិនធៀបនឹងសប្ដាហ៍កន្លងទៅ ពោលរបូតលុយអស់ប្រមាណ ១០,៧ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Larry ខាតបង់ច្រើនបែបនេះ ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានដាំក្បាលចុះប្រហែល ១២%។

បើទោះជារបូតលុយជិត ១១ពាន់លានដុល្លារក្ដី ប៉ុន្តែលោក Larry នៅតែអាចរក្សាបានតំណែង​ជាកំពូលអ្នកមានដាច់គេ បន្ទាប់ពីមហាសេដ្ឋី Elon Musk, Bernard Arnault និង Jeff Bezos ដដែល។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៤,៩ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៣,៨ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧២,៣ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៣,២ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៩ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១៨,៦ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,២ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១១,៧ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១១០,៩ពាន់លានដុល្លារ

10.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៧,៣ពាន់លានដុល្លារ៕