កំពូលមហាសេដ្ឋី ១០រូប កើបលុយបានច្រើនដាច់គេក្នុងឆ្នាំ២០២៣

អន្តរជាតិ

គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មហាសេដ្ឋីបច្ចេកវិទ្យា ៣រូប គឺលោក Elon Musk, Mark Zuckerberg និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ទទួលបានចំណូលយ៉ាងច្រើន​ក្រាស់ក្រែល ដោយក្នុងនោះមេធំ Tesla ទទួលផលចំណេញច្រើនជាងគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Elon Musk មានការកើនឡើងជាង ១០០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla មានការហក់ឡើងខ្លាំង។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកំពូលអ្នកមានដាច់គេលើលោកទាំង១០រូប ដែលមានការកើនឡើងទ្រព្យសម្បត្តិច្រើនបំផុត គិតពីដើមឆ្នាំរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ៖

1/ Elon Musk មានទ្រព្យសម្បត្តិសរុប ២៥៤,៩ពាន់លានដុល្លារ កើនឡើងប្រហែល ១០៨,៤ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Tesla និង SpaceX

2/ Mark Zuckerberg មានទ្រព្យសម្បត្តិសរុប ១១៨,៦ពាន់លានដុល្លារ កើនឡើងប្រហែល ៧៤,៨ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Facebook

3/ Jeff Bezos មានទ្រព្យសម្បត្តិសរុប ១៧២,៣ពាន់លានដុល្លារ កើនឡើងប្រហែល ៦៥ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Amazon

4/ Prajogo Pangestu មានទ្រព្យសម្បត្តិសរុប ៥២,៨ពាន់លានដុល្លារ កើនឡើងប្រហែល ៤៧,៩ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុននាំចេញកៅស៊ូ និងគីមីឥន្ធនៈ

5/ Larry Page មានទ្រព្យសម្បត្តិសរុប ១១១,៧ពាន់លានដុល្លារ កើនឡើងប្រហែល ៣៤,៤ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Google

6/ Amancio Ortega មានទ្រព្យសម្បត្តិសរុប ៩៧,៤ពាន់លានដុល្លារ កើនឡើងប្រហែល ៣៣,២ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុនលក់សម្លៀកបំពាក់ Zara

7/ Sergey Brin មានទ្រព្យសម្បត្តិសរុប ១០៧,៣ពាន់លានដុល្លារ កើនឡើងប្រហែល ៣៣ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Google

8/ Steve Ballmer មានទ្រព្យសម្បត្តិសរុប ១១០,៩ពាន់លានដុល្លារ កើនឡើងប្រហែល ៣២,៤ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Microsoft

9/ Laryy Ellison មានទ្រព្យសម្បត្តិសរុប ១៣៣,២ពាន់លានដុល្លារ កើនឡើងប្រហែល ៣០,៨ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Oracle

10/ Jensen Huang មានទ្រព្យសម្បត្តិសរុប ៤៣,៦ពាន់លានដុល្លារ កើនឡើងប្រហែល ២៩,៨ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុនបច្ចេកវិទ្យា Nvidia៕