សភាថៃ បញ្ជាក់ពីថ្ងៃបើកកិច្ចប្រជុំម្តងទៀត ក្រោយលោក ភីថា មិនអាចក្លាយជានាយករដ្ឋមន្ត្រីថ្មី

អន្តរជាតិ

មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ មិនអាចទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃបាននោះឡើយ បន្ទាប់ពីមិនអាចទទួលបានការគាទ្រ ដែលត្រូវការពីសភាទ្វេភាគី ច្រើនជាងពាក់កណ្តាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងផងដែរថា បើទោះបីជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ថៃតែមួយគត់ ដែលត្រូវបានតែងតាំងនៅក្នុងសភាព ក្នុងការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះក៏ដោយ ប៉ុន្តែ លោក ភីថា បានប្រឈមមុខជាមួយនឹងបញ្ហាធំៗមួយចំនួន ដើម្បីអាចទទួលបានសំឡេងគាំទ្រ ដែលត្រូវការពីសភាទាំងពីរ ។

យ៉ាងណាមិញ បើតាមលក្ខខណ្ឌចាំបាច់ គឺថាលោក ភីថា ត្រូវការសំឡេងគាំទ្រចំនួន ៣៧៥ ដែលជាសំឡេងភាគច្រើន ទើបអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីបាន។ ខណ:ពេលដែលតំណាងរាស្រ្តថៃ សរុបចំនួន ៦៧៦ នាក់ ក្នុងចំណោម ៧៤៩ នាក់ បានចូលរួមនៅក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ហើយក្នុងនោះក៏រួមមានសមាជិកព្រឹទ្ធសភា ចំនួន ២១៦ នាក់ផងដែរ ។

ជម្រាបជូនផងដែរថា ដោយសារតែមិនអាចរកបាននាយករដ្ឋមន្ត្រីថ្មី ដូច្នេះសភាថៃ ត្រូវបានគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅថ្ងៃទី ១៩ ខែកក្កដា សប្តាហ៍ក្រោយ ដោយអនុញ្ញាតឱ្យបេក្ខភាពដដែល បន្តឈរឈ្មោះ ឬបេក្ខភាពផ្សេងទៀត ត្រូវបានតែងតាំងឱ្យមកចូលរួមប្រកួតប្រជែង៕