លោក ត្រាំ គំរាមដាក់ទណ្ឌកម្មធ្ងន់ៗបំផុតលើរុស្ស៊ី បើការចរចាសន្តិភាពជាមួយអ៊ុយក្រែមិនជោគជ័យ

អន្តរជាតិ

ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រុស្ស៊ីអាចនឹងទទួលរងនូវទណ្ឌកម្ម ឬការយកពន្ធធ្ងន់ៗបំផុត ប្រសិនបើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន មិនដំណើរការទៅបានទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកប្រធានាធិបតីអាមេរិក បាននិយាយប្រាប់អ្នកយកព័ត៌មាន កាលពីពេលថ្មីៗនេះថា លោកមិនសប្បាយចិត្តនោះឡើយ ចំពោះការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅភាគខាងលិចប្រទេសអ៊ុយក្រែន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងរង់ចាំមើលថា តើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោ Zelensky បានជួបគ្នាដែរឬអត់។

លោក ត្រាំ បាននិយាយទៀតថា លោកនឹងសម្រេចចិត្តថា តើសហរដ្ឋអាមេរិក នឹងត្រូវធ្វើអ្វី បន្ទាប់ពីពេលវេលាកំណត់រយៈពេលពីរសប្តាហ៍ ក្នុងការចរចាសន្តិភាពរវាងប្រទេសទាំងដល់ពេលកំណត់។ លោកបន្តថា ៖”វាអាចជាការដាក់ទណ្ឌកម្មធ្ងន់ៗ ឬដាក់ពន្ធគយ ឬអាចទាំងពីរ។ ឬមួយអាមេរិក មិនធ្វើអ្វីសោះក៏ថាបាន​ ព្រោះវាជាសង្គ្រាមរបស់ពួកគេ”។

នៅក្នុងបទសម្ភាស មួយកាលពីថ្ងៃទី២១ ខែសីហា ប្រធានាធិបតីអាមេរិក បានកំណត់ពេលវេលារយៈពេល ២ សប្តាហ៍ដើម្បីវាយតម្លៃលើការរំពឹងទុកសម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន។ លោក ក៏បានកំណត់ពេលវេលាកំណត់រយៈពេលពីរសប្តាហ៍ម្តងហើយម្តងទៀតទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត។

ជម្រាបជូនថា កាល​ពី​ចុង​ខែ​ឧសភា លោក​បាន​កំណត់​ពេល​វេលា​ស្រដៀង​គ្នា​នេះ​ ដើម្បី​វាយ​តម្លៃ​ថា​តើ​លោក​ប្រធានាធិបតី ពូទីន មាន​ភាព​ម៉ឺងម៉ាត់ ​ក្នុង​ការ​ឈាន​ទៅ​រក​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ឬ​អត់ ផងដែរ៕