បណ្តាប្រទេសរបស់អង្គការ OPEC+ នឹងបន្តបង្កើនផលិតកម្មប្រេង នៅក្នុងខែឧសភា​

អន្តរជាតិ

បណ្តាប្រទេសផលិតប្រេងធំៗបំផុតរបស់ពិភពលោក បានប្រកាសថានឹងបន្តបង្កើនផលិតកម្មប្រេងរបស់ខ្លួន រហូតដល់ ២០៦ ០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែឧសភាខាងមុខ នៅចំពេលកំពុងមានវិបត្តិថាមបលសកល ដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំ នៅថ្ងៃទី៥ ខែមេសា របស់បណ្តាប្រទេសនាំចេញប្រេងធំៗ OPEC និងសម្ព័ន្ធមិត្តិរបស់ខ្លួន ដែលហៅថា OPEC+ ដែលកំពុងបង្ហាញពីក្តីបារម្ភចំពោះស្ថានភាពទីផ្សារសកល។

គួរឲ្យដឹងផងដែរថា ក្នុងចំណោមសមាជិកទាំងនោះរួមមានប្រទេស អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត និងអ៊ីរ៉ាក់ បានទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែជម្លោះដែលបាននាំឲ្យមានការបិទច្រកសមុទ្រ Hormuz ស្ទើតែទាំងស្រុង គិតចាប់តាំងពីចុងខែកុម្ភៈមក។

ជម្រាបជូនថា អ៊ីរ៉ង់គឺជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ២២ របស់ OPEC+។ អង្គការនេះបានចាប់ផ្តើមកាត់បន្ថយផលិតកម្មនៅឆ្នាំ២០២២ ដើម្បីការពារការផ្គត់ផ្គង់លើសកម្រិត និងតម្លៃទាប។ ហើយចាប់ពីខែមេសា ឆ្នាំ២០២៥ មក ផលិតកម្មរបស់ក្រុមនេះបានកើនឡើងបន្តិចម្តងៗ ដើម្បីទទួលបានចំណែកទីផ្សារឡើងវិញពីគូប្រជែងដូចជាសហរដ្ឋអាមេរិក។ រហូតមកដល់បច្ចុប្បន្ន ពួកគេបានបង្កើនផលិតកម្មបន្ថែមចំនួន ២,៩ លានបារ៉ែលក្នុងមួយថ្ងៃ៕​