អ្នកមានដាច់គេនៅអឺរ៉ុប ចុចឈ្មោះកូនប្រុស២រូប ជាបេក្ខភាពក្រុមប្រឹក្សាភិបាលក្រុមហ៊ុន LVMH

អន្តរជាតិ

មហាសេដ្ឋីបារាំងលោក Bernard Arnault បានតែងតាំងកូនប្រុស ២រូបរបស់លោក ជាបេក្ខភាពនៃសមាជិកក្រុមប្រឹក្សាភិបាលប្រចាំក្រុមហ៊ុនខ្នាតយក្ស LVMH ដែលជាក្រុមហ៊ុនលក់សម្ភារៈនិយមធំបំផុតលើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កូនប្រុស ២រូបរបស់អ្នកមានដាច់គេ​នៅអឺរ៉ុប គឺលោក Alexandre និង Frederic ដែលមានអាយុ ៣១ឆ្នាំ និង ២៩ឆ្នាំ នឹងក្លាយជាបេក្ខភាព​នៃសមាជិកក្រុមប្រឹក្សាភិបាល ដែលត្រូវបោះឆ្នោតនៅខែមេសា ដោយម្ចាស់ភាគហ៊ុនដទៃ នៅខែមេសាខាងមុខ។

កូនមហាសេដ្ឋីទាំង ២រូបនេះ មានសង្ឃឹមខ្ពស់ក្នុងការទទួលបានតំណែងដ៏ធំនៅក្រុមហ៊ុន LVMH ដ្បិតគ្រួសារត្រកូល Arnault គឺជាម្ចាស់ភាគហ៊ុនធំប្រមាណ ៤៨% និងមានសិទ្ធក្នុងការបោះឆ្នោត​រហូតដល់ ៦៤% ឯណោះ។

រំលឹកបន្តិចថា មហាសេដ្ឋីបារាំង Bernard Arnault គឺមានកូនប្រុសស្រីចំនួន ៥នាក់ ហើយបច្ចុប្បន្នមានកូន ២នាក់កំពុងកាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន LVMH គឺអ្នកនាង Delphine និងលោក Antoine។

ស្ដេចត្រាញ់បារាំងរូបនេះ គឺបានរៀបចំផែនការ និងត្រួសត្រាយផ្លូវសម្រាប់កូនៗទាំង ៥រូបរួចស្រេច ដោយពួកគេសុទ្ធតែមានតួនាទីធំៗ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LVMH ហើយអ្នកទាំង ៥រូប ក៏ជាអ្នកស្នងមរតកតម្លៃរយពាន់លានដុល្លារពីមហាសេដ្ឋីបារាំងរូបនេះផងដែរ៕