ក្រុមហ៊ុនអ្នកមានដាច់គេនៅអឺរ៉ុប ប្រកាសប្រាក់ចំណូលបំបែកកំណត់ត្រាក្នុងឆ្នាំ២០២៣

អន្តរជាតិ

ក្រុមហ៊ុនលក់សម្ភារៈនិយមធំបំផុតលើពិភពលោក LVMH របស់មហាសេដ្ឋីបារាំង លោក Bernard Arnault បានប្រកាសពីប្រាក់ចំណូល និងប្រាក់ចំណេញនៅក្នុងឆ្នាំ២០២៣ ដែលជាចំនួនបំបែកកំណត់ត្រាប្រចាំក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ​ទីក្រុងប៉ារីស មានអត្រាលក់នៅក្នុងឆ្នាំ២០២៣ កើនឡើង ៩% ដល់ចំនួន ៨៦,២ពាន់លានអឺរ៉ូ ឬប្រហែល ៩៤ពាន់លានដុល្លារ ស្របពេលប្រាក់ចំណេញកើនឡើង ៨% ដល់ចំនួន ១៥,២ពាន់លានអឺរ៉ូ ឬប្រហែល ១៦,៥ពាន់លានដុល្លារ។

“ប្រតិបត្តិការនៅក្នុងឆ្នាំ២០២៣ បានបង្ហាញពីសក្ដានុពលដ៏ខ្លាំងរបស់ម៉ាកយីហោយើង បើទោះជាស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសង្គ្រាមបែបណា ក៏ពួកយើងអាចទទួលបានប្រាក់ចំណូល​ខ្ពស់លើសការរំពឹងទុក”។ នេះបើតាមសម្ដីរបស់មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប បាននិយាយ។

រំលឹកបន្តិចថា ទិន្នន័យប្រចាំឆ្នាំយ៉ាងល្អរបស់ក្រុមហ៊ុន LVMH បានមកពីការលក់ផលិតផលនៃ​ម៉ាកយីហោប្រណីតៗដូចជា Louis Vuitton, Dior Celine និង Fendi ជាដើម៕