ស្ថាបនិក Facebook ឡើងតំណែងជាមហាសេដ្ឋីមានបំផុតទី០៤ លើពិភពលោក

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីមានបំផុតលើ​លោកទី០៤ ជាមួយទំហំទ្រព្យសម្បត្តិច្រើនជាង ១៦០ពាន់លានដុល្លារ គិតត្រឹមថ្ងៃជួញដូរភាគហ៊ុនចុងក្រោយបង្អស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms បានបន្តកើនឡើងឥតឈប់ឈរ ស្របពេលការប្រកាសលក់ភាគលាភរបស់​មហាសេដ្ឋីអាមេរិករូបនេះទៀត បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានសរុប ១៦៧,២ពាន់លានដុល្លារ។

គួសបញ្ជាក់ដែរថា ទិន្នន័យមួយនេះ គឺគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន ដ្បិតការជួញដូរភាគហ៊ុននៅ​សហរដ្ឋអាមេរិក ត្រូវបិទផ្សារនៅថ្ងៃចុងសប្ដាហ៍។

ជម្រាបបន្ថែមថា តាំងពីបើកទំព័រឆ្នាំ២០២៤ មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg ហាក់ឡើងកូដខ្លាំង ពោលទទួលបានផលចំណេញផ្ទួនៗ បើទោះជាថ្មីៗនេះលោក​ត្រូវបានសភាអាមេរិក ថ្កោលទោសចំពោះការធ្វេសប្រហែសក្នុងការគ្រប់គ្រង​ការចែកចាយមាតិកា លើបណ្ដាញសង្គមក្ដី ក៏ប៉ុន្តែលោកបានក្រោកឈរសុំទោសមហាជនជា​សាធារណៈ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលនេះគឺជាការបង្ហាញពីទំនួលខុសត្រូវដ៏​ធំមួយក្នុងនាមជាម្ចាស់ក្រុមហ៊ុនលំដាប់ពិភពលោកផងដែរ៕