តារាចម្រៀង Rihanna ច្រៀង ១៩បទ កើបលុយជាង ៦លានដុល្លារ ពីកម្មវិធីកំពូលមហាសេដ្ឋីម្នាក់

អន្តរជាតិ

តារាចម្រៀងស្រី Rihanna បានលេចវត្តមាននៅក្នុងកម្មវិធី Pre-Wedding របស់កូនប្រុសមហាសេដ្ឋី​មានបំផុតនៅតំបន់អាស៊ី គឺលោក Mukesh Ambani ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនាកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា តារាចម្រៀង Rihanna ត្រូវបាន​ម្ចាស់ក្រុមហ៊ុន Reliance Industries អញ្ជើញទៅសម្ដែងនៅក្នុងកម្មវិធីមួយនោះ ដោយអ្នកនាង​បានច្រៀងចម្រៀងប្រមាណ ១៩បទ និងត្រូវបានគេរាយការណ៍ថា ទទួលបានថ្លៃឈ្នួលប្រហែល ៦,៣លានដុល្លារ។

សូមជម្រាបដែរថា ក្រៅពីកំពូលតារាចម្រៀង Rihanna ក៏នៅមានវត្តមានតារាសម្ដែងកំពូលៗ និងអ្នកនយោបាយមានមុខមាត់ ក៏ដូចជាមហាសេដ្ឋីលំដាប់កំពូលដូចជា មេធំ Facebook លោក Mark Zuckerberg មហាសេដ្ឋីចិត្តបុណ្យ Bill Gates ជាដើម ក៏បានចូលរួមកម្មវិធី ដែលចំណាយអស់លុយជាង ១៥០លានដុល្លារនេះផងដែរ៕