ស្ថាបនិកក្រុមហ៊ុន Amazon ដណ្ដើមបានតំណែងជាកំពូលអ្នកមានដាច់គេលើលោក

អន្តរជាតិ

គិតត្រឹមថ្ងៃទី០៥ ខែមីនា ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos បានក្លាយខ្លួនជា​កំពូលអ្នកមានដាច់គេលើលោកវិញ តាំងពីរបូតតំណែងមួយនេះអស់រយៈពេល ២ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Bloomberg Billionaires Index បានបង្ហាញថា មហាសេដ្ឋីអាមេរិកម្នាក់នេះ បានក្លាយជាមហាសេដ្ឋីមានបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិច្រើនជាង ២០០ពាន់លានដុល្លារ។

មូលហេតុដែលធ្វើឲ្យស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Amazon ក្លាយជាកំពូលអ្នមានបំផុតលើលោក គឺដោយសារតម្លៃហ៊ុនរបស់ក្រុមហ៊ុនមួយនេះ មានការហក់ឡើងខ្ពស់ដល់ទៅ ១៧% រយៈពេល៣ខែនេះ ឬប្រហែល ៩០% ឯណោះ បើធៀបនឹងទិន្នន័យកាលពីឆ្នាំទៅ។

សូមជម្រាបដែរថា បច្ចុប្បន្ននេះ លោក Jeff Bezos គឺជាកំពូលអ្នកមានដាច់គេលើលោក តាមពីក្រោយដោយលោក Elon Musk និងមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault។ នេះបើតាមបញ្ជីឈ្មោះមហាសេដ្ឋី រៀបរៀងដោយគេហទំព័រ Bloomberg៕