ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង Bernard Arnault បន្តកើនឡើងឥតឈប់ឈរ

អន្តរជាតិ

ទ្រព្យសម្បត្តិសរុបរបស់មេធំក្រុមហ៊ុន LVMH គឹមហាសេដ្ឋីសញ្ជាតិបារាំង​ លោក Bernard Arnault បន្តកើនឡើងដល់ប្រមាណ ២៣៥,៩ពាន់លានដុល្លារ​ បើធៀបទៅនឹងសប្តាហ៍មុន​ ដែលមានត្រឹមចំនួន​ ២៣២,២ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Arnault នៅតែបន្តឈរឈ្មោះជាអ្នកមានបំផុតដាច់គេលើពិភពលោក​ ខណ:តាមពីក្រោយដោយស្ថាបនិករបស់ក្រុមហ៊ុន Amazon លោក Jeff Bezos និងស្ថាបនិករបស់ក្រុមហ៊ុន Tesla លោក Elon Musk ។​

ខាងក្រោមនេះ​ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង​ ១០រូប​​​​​ គិតត្រឹមថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ២០២៤​ នេះ​ ដោយផ្នែកតាមទិន្នន័យទទួលបានពី​ Forbes​ ៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៥,៩ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩២,៨ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៨,៥ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៦៩,៨ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤,៦ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៥ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៩,៥ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៣,៥ពាន់លានដុល្លារ

9.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៨,៣ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៣,៨ពាន់លានដុល្លារ៕​