ស្ថាបនិកAmazon កំពុងឆ្ពោះទៅដណ្ដើមតំណែងកំពូលមហាសេដ្ឋីមានបំផុតលើលោក

អន្តរជាតិ

មហាសេដ្ឋីអាមេរិក Jeff Bezos កំពុងឆ្ពោះទៅដណ្ដើមតំណែងរបស់កំពូលអ្នកមាន Bernard Arnault ដ្បិតបច្ចុប្បន្ន​គំលាតទ្រព្យសម្បត្តិរបស់អ្នកទាំង២ ខុសត្រូវគ្នាប្រហែល ៧ពាន់លានដុល្លារប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង គឺមានប្រហែល ២១០ពាន់លានដុល្លារ ស្របពេលស្ថាបនិកក្រុមហ៊ុន Amazon គឺមាន ២០៣ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យពី Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១០,៩ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៣,៨ពាន់លានដុល្លារ

3.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៨,៤ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៥៨,៧ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤,៩ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៨,៩ពាន់លានដុល្លារ

7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៣,២ពាន់លានដុល្លារ

8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣១,៧ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៨,៥ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២១,២ពាន់លានដុល្លារ៕