ទីបំផុត បិតាវិនិយោគ​ Warren Buffett ប្រកាសចូលនិវត្តន៍ពីមុខជំនួញ នៅចុងឆ្នាំនេះ

អន្តរជាតិ

លោក Warren Buffett ជាមហាសេដ្ឋីលំដាប់កំពូលរបស់សហរដ្ឋអាមេរិក និងត្រូវបានគេស្គាល់ថាជា បិតានៅក្នុងពិភពវិនិយោគ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការចូលនិវត្តន៍ពីមុខជំនួញ នៅចុងឆ្នាំនេះ ពោលគឺស្ថិតនៅក្នុងវ័យ ៩៤ឆ្នាំ បន្ទាប់ពីបានកសាងមុខជំនួញមានតម្លៃសរុបច្រើនជាង ១,១ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងពេលបញ្ចប់ការថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំលើកទី៦០ នៃមូលនិធិវិនិយោគ Berkshire Hathaway នៅ Omaha រដ្ឋ Nebraska កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះ លោក Warren Buffett បានប្រកាសភ្លាមៗពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការចូលនិវត្តន៍នេះ​ ដោយបាននិយាយថា ៖” ខ្ញុំគិតថាវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់អនុប្រធានក្រុមហ៊ុន លោក Greg Abel ដើម្បីក្លាយកាន់តែតំណែងជា CEO ដែលនឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើទោះបីជាចូលនិវត្តន៍ក៏ដោយ លោក Buffett នៅតែអាចបន្តធ្វើជាទីប្រឹក្សា ក្នុងករណីចាំចាប់ណាមួយ។ មហាសេដ្ឋីវ័យ ៩៤ឆ្នាំរូបនេះ បាននិយាយទៀតថា លោកចង់នៅតែនៅក្បែរក្រុមហ៊ុន និងមានប្រយោជន៍ក្នុងស្ថានភាពមួយចំនួន។

គួរឲ្យដឹងផងដែរថា កូនប្រុសរបស់លោក Buffett ដែលមានឈ្មោះថា Howard Buffett វ័យ ៧០ឆ្នាំ ត្រូវបានគេរំពឹងថានឹងកាន់តួនាទីជាប្រធានតំណាង ប៉ុន្តែមិនស្ថិតនៅក្នុងកិច្ចការប្រតិបត្តិការណាមួយនោះឡើយ ដើម្បីរក្សាវប្បធម៌សាជីវកម្ម។

ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ លោក Buffett បានប្រែក្លាយក្រុមហ៊ុន Berkshire ពីក្រុមហ៊ុនវាយនភណ្ឌដែលកំពុងជួបការលំបាក ទៅជាក្រុមហ៊ុនមានតម្លៃប្រមាណ ១,១៦ទ្រីលានដុល្លារ ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធជិត ២០០។

យោងតាមទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់លោក Buffett ថាមានចំនួនសរុប ១៦៨,២ពាន់លានដុល្លារ ខណ:ចំនួនស្ទើរតែទាំងអស់នៃទ្រព្យសម្បត្តិរបស់លោកនេះ គឺបានមកពីភាគហ៊ុននៅក្នុង Berkshire របស់គាត់តែម្តង៕