គិតនៅត្រឹមសប្តាហ៍នេះ ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk កំពុងជិតជិតកើនឡើងដល់ចំនួនកំណត់ត្រា ៤០០ពាន់លានដុល្លារ សារជាថ្មីម្តងទៀតហើយ បន្ទាប់ពីបានមើលឃើញពីការកើនឡើងជាបន្តបន្ទាប់ ក្នុងរយ:ពេលថ្មីៗនេះចុងក្រោយនេះ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Tesla បច្ចុប្បន្នមានចំនួនសរុបប្រមាណ ៣៩៥,៦ពាន់លានដុល្លារ ខណ:លើកចុងក្រោយបំផុតដែលទ្រព្យសរុបរបស់លោក Musk កើនឡើងដល់ ៤០០ពាន់លានដុល្លារ គឺនៅអំឡុងខែធ្នូ ឆ្នាំមុន។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៩៥,៦ពាន់លានដុល្លារ
2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០៩,៥ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤,៩ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៧,៩ពាន់លានដុល្លារ
5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦០,៣ពាន់លានដុល្លារ
6.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៥ពាន់លានដុល្លារ
7.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៨,២ពាន់លានដុល្លារ
8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៧,៨ពាន់លានដុល្លារ
9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២២,៦ពាន់លានដុល្លារ
10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២០,៥ពាន់លានដុល្លារ៕