សប្តាហ៍នេះ គម្លាតទ្រព្យសម្បត្តិរវាងមេធំ Facebook និងស្ថាបនិក Amazon សឹងតែមិនខុសគ្នា

អន្តរជាតិ

គិតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ​ ចំនួនទ្រព្យសម្បត្តិសរុបរវាងមេធំ Facebook លោក Mark Zuckerberg និងស្ថាបនិកក្រុមហ៊ុន​ Amazon លោក Jeff Bezos សឹងតែមិនមានភាពខុសគ្នាឡើយ ពោលគឺមានចំនួនសរុបប្រមាណជាង ២១៦ពាន់លានដុល្លារដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ប្រធានក្រុមហ៊ុន Tesla លោក Elon Musk នៅតែបន្តឈរជាអ្នកដាច់គេ ជាមួយទ្រព្យសម្បត្តិសរុបជាង ៤១៨ពាន់លានដុល្លារ ខណ:លោក Bezos ឡើងមកឈរលេខ០២ ជាមួយទ្រព្យសរុប ២១៦,៧ពាន់លានដុល្លារ និងលោក Mark ឈរលេខ០៣ មានទ្រព្យសរុប ២១៦,៧ពាន់លានដុល្លា ដូចគ្នា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤១៨,៧ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២១៦,៧ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៦,៧ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៥,៦ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៦,៩ពាន់លានដុល្លារ

6.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,៨ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៩,៨ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៣,៨ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៣០,៧ពាន់លានដុល្លារ

10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២១,៨ពាន់លានដុល្លារ៕