Elon Musk បន្តកើនទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារ ទោះក្រុមហ៊ុនកំពុងជួបព្យុះភ្លៀង

អន្តរជាតិ

ទោះបីជាក្រុមហ៊ុនកំពុងជួបព្យុះភ្លៀងដោយសារការលក់ធ្លាក់ចុះក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បន្តកើនឡើង ៤ពាន់លានដុល្លារបន្ថែមទៀត បើធៀបគ្នាទៅនឹងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថាក្រុមហ៊ុន​ Tesla ហាក់បានធ្លាក់ចុះនូវ​ប្រជាប្រិយភាពរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីនាយកប្រតិបត្តិលោក Musk បានចំណាយពេលច្រើន ពាក់ព័ន្ធទៅនឹងឆាកនយោបាយ តាមរយ:ការដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក (DOGE) ដើម្បីជួយកាត់បន្ថយការចំណាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ចំនួនទ្រព្យសម្បត្តិសរុបរបស់ លោក Musk នៅសប្តាហ៍នេះ បានកើនឡើងដល់ចំនួនសរុបជាង ៤២២ពាន់លានដុល្លារ ពោលគឺបានបន្តធ្វើឲ្យលោកឈរនៅចំណាត់ថ្នាក់លេខ០១ ក្នុងតំណែងមហាសេដ្ឋីមានដាច់គេលើពិភពលោក តាមពីក្រោយដោយមេធំ Facebook លោក Mark Zuckerberg និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤២២,៧ពាន់លានដុល្លារ

2.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៣,៦ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២០,៣ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៦,២ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៧,៥ពាន់លានដុល្លារ

6.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣,៦ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤២,៤ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៦,២ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៣៣ពាន់លានដុល្លារ

10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៣,៩ពាន់លានដុល្លារ៕