ចាប់តាំងពីលែងលះ អតីតភរិយាមហាសេដ្ឋី Jeff Bezos បរិច្ចាគលុយជិត ២០ពាន់លានដុល្លារ

អន្តរជាតិ

លោកស្រី MacKenzie Scott ដែលជាអតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេរាយការណ៍ថា បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនសរុបជាង ១៩ពាន់លានដុល្លារ ដល់អង្គការជាង ២ ០០០ គិតចាប់តាំងពីលោកស្រី បានសម្រេចចិត្តលែងលះជាមួយស្ថាបនិកក្រុមហ៊ុន Amazon ក្នុងឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការសិក្សារយ:ពេលបីឆ្នាំដោយមជ្ឈមណ្ឌលសម្រាប់មនុស្សធម៌ប្រកបដោយប្រសិទ្ធភាព (CEP) ដែលបានចេញផ្សាយក្នុងខែកុម្ភៈ បានវិភាគទៅលើការបរិច្ចាគរបស់លោកស្រី Scott ដែលមានចំនួនទឹកប្រាក់សរុបជាង ១៩,២៥ពាន់លានដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញជាង ២ ៤៥០ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស។

គួរឲ្យដឹងផងដែរថា លោកស្រី Scott និងលោក Bezos បានរៀបការជាមួយគ្នាអស់រយៈពេល ២៥ឆ្នាំ និងមានកូនចំនួន ៤នាក់ ក្នុងនោះកូនប្រុស ៣នាក់ និងកូនស្រីម្នាក់។ ប៉ុន្តេដោយសារភាពមិនចុះសម្រុងនឹងគ្នា ពួកគេទាំងពីរបានសម្រេ​ចចិត្តចែកផ្លូវគ្នាវិញ នៅក្នុងឆ្នាំ២០១៩ ខណ:ពេលថ្មីៗនេះ ក៏មានដំណឹងថា លោក Bezos កំពុងខិតជិតរៀបការជាមួយគូសេ្នហ៍ថ្មីរបស់ខ្លួន ផងដែរ។

ជម្រាបជូនផងដែរថា យោងតាមទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៣3 ខែមិថុនា លោកស្រី Scott មានទ្រព្យសម្បត្តិសរុបប្រមាណ ២៩,១ពាន់លានដុល្លារ ខណ:ប្រភពចំណូលធំបំផុតរបស់លោកស្រី គឺកើតចេញពីការកាន់កាប់ភាគហ៊ុន ៤% នៅក្នុងក្រុមហ៊ុន Amazon ដែលមានតម្លៃប្រហែល ៣៨ពាន់លានដុល្លារ នៅក្រោយពេលការលែងលះរបស់លោកស្រី៕