ត្រឹមតែមួយសប្តាហ៍ ទ្រព្យសម្បត្តិអ្នកមានដាច់គេលើលោក ថយចុះអស់ជិត ៣០ពាន់លានដុល្លារ

អន្តរជាតិ

ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ស្រកចុះអស់ប្រមាណជាង ២៨ពាន់លានដុល្លារ ពោលគឺចាប់តាំងពីមានជម្លោះដ៏ក្តៅគគុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់ថៅកែក្រុមហ៊ុន​ Tesla រូបនេះ បានថយចុះមកនៅត្រឹមប្រមាណ ៣៩៣,៨ពាន់លានដុល្លារ បើធៀបទៅនឹងសប្តាហ៍មុនមានចំនួនសរុបប្រមាណជាង ៤២២ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៩៣,៨ពាន់លានដុល្លារ

2.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៨,១ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៨,១ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៣,៣ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៤ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៣,៩ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,៨ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៧,៧ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៣៥,២ពាន់លានដុល្លារ

10.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៦ពាន់លានដុល្លារ៕