ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសវៀតណាម VinFast កាលពីថ្ងៃទី៩ ខែមិថុនា បារាយការណ៍ពីការខាតបង់សុទ្ធប្រចាំត្រីមាសទី ៦ជាប់ៗគ្នា បើទោះបីជាពួកគេបានបង្កើនការចាយចែករថយន្តរបស់ខ្លួន ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រុមហ៊ុន VinFast បានរាយការណ៍ថា ការខាតបង់សុទ្ធរបស់ខ្លួន នៅត្រីមាសទី១ បានកើនឡើងដល់ ៧១២,៤លានដុល្លារ ពោលគឺតិចជាការខាតបង់រហូតដល់ទៅ ១,៣ពាន់លានដុល្លារ នៅក្នុងត្រីមាសមុន។
ប៉ុន្តែទន្ទឹមនឹងនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើង ១៥០% ដល់ចំនួន ៦៥៦,៥លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមីនា បើធៀបទៅនឹងការប៉ាន់ប្រមាណជាមធ្យមរបស់ក្រុមអ្នកវិភាគ ចំនួន ៥២០លានដុល្លារ។
គួរឲ្យដឹងផងដែរថា ការចែកចាយរថយន្តរបស់ VinFast បានកើនឡើងដល់ជិត ៣០០% ដល់ចំនួនសរុប ៣៦ ៣៣០ គ្រឿង ក្នុងអំឡុងត្រីមាសទី១ ដែលភាគច្រើនត្រូវបានជំរុញដោយការលក់នៅក្នុងស្រុក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួន។
ជម្រាបជូនថា ក្រុមហ៊ុនផលិតរថយន្ត EV កំពូលរបស់វៀតណាមនេះ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្សព្វផ្សាយក្នុងស្រុក និងបង្វែរការផ្តោតអារម្មណ៍ទៅកាន់ទីផ្សារអាស៊ីវិញ ជាមួយនឹងការសាងសង់រោងចក្រដំឡើងថ្មីរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ដែលរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការ នៅក្នុងខែកក្កដាខាងមុខ៕