ក្រុមហ៊ុនធំៗរបស់ថៃចំនួន ១៤ កំពុងរងផលប៉ះពាល់ ក្រោយកម្ពុជាសម្រេចកាត់ផ្តាច់អ៊ីនធើណិត

អន្តរជាតិ

យោងតាមគណ:កម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) បានរាយការណ៍កាលពីថ្ងៃសុក្រថា ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតធំៗរបស់ថៃ កំពុងរងផលប៉ះពាល់រួចទៅហើយ បន្ទាប់ពីកម្ពុជាសម្រេចកាត់ផ្តាច់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីភាគីកម្ពុជា បានសម្រេចកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធើណិតពីប្រទេសថៃ រួមជាមួយនឹងការផ្អាកចាក់ផ្សាយភាពយន្តថៃ និងការនាំចូលទំនិញពីប្រទេសថៃ ផងដែរ។

ជុំវិញបញ្ហានេះ លោក Trairat Viriyasirikul អគ្គលេខាធិការស្តីទី NBTC បានមានប្រសាសន៍ថា ការផ្តល់សេវាកម្ម​អ៊ីនធើណិត​របស់ក្រុមហ៊ុនធំៗជាច្រើនរបស់ថៃ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។ បច្ចុប្បន្ន ក្រុមហ៊ុនទូរគមនាគមន៍របស់ថៃចំនួន ១៤ កំពុងមានអាជ្ញាប័ណ្ណសម្រាប់ការតភ្ជាប់បណ្តាញ នៅក្នុងតំបន់ព្រំដែននេះ ដោយក្នុងនោះរួមមានៈ

-National Telecom (NT)

-Advanced Wireless Network

-True Move H Universal Communication

-True Internet Corporation

-United Information Highway

-ALT Telecom

-International Gateway

-Jastel Network

-Symphony Communication

-TCC Technology

-Interlink Telecom

-Electricity Generating Authority of Thailand

-Kurz

តែទោះជាយ៉ាងណាក៏ដោយ លោក Trairat បាននិយាយថា NBTC កំពុងរង់ចាំការណែនាំអំពីគោលនយោបាយបន្ថែមពីរដ្ឋាភិបាលថៃ លើបញ្ហានេះ។ លោក​បន្ថែម​ថា បច្ចុប្បន្ននេះ ធនាគារ​ពាណិជ្ជ និង​ក្រុមធុរកិច្ច​ថៃ​ដែល​កំពុងធ្វើ​ប្រតិបត្តិការ​ នៅ​កម្ពុជា​ នៅតែអាច​នៅ​តែ​ស្វែង​រក​ការផ្តល់សេវា ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតរបស់កម្ពុជា បាន៕